• 2021-10-11 03:01:51
  • ព័ត៌មាន

ពិបាកចិត្តស្អិតទ្រូងយ៉ាងណា ឲ្យតែឃើញក្រុមបុរសទាំងនេះ ដឹងតែស្បើយទុក្ខហ្មង

  • 2021-10-11 03:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនចូលជាតារា K-Pop យុវជន​ទាំងអស់មិនត្រូវ​បាន​គេ​តម្រូវឲ្យត្រូវ​តែចេះ​កំប្លែងទេ ប៉ុន្តេ​ចរិតពីធម្មជាតិរបស់​តារា​ទាំងនោះភាគច្រើន គឺ​កំប្លែង​ស្ងួតមកឯង។ ក្នុងចំណោម​ក្រុម​ចម្រៀងទាំងអស់ ក៏សង្កេតឃើញថា​ មាន​ ក្រុម​ដែល​ចាប់ចិត្តអ្នកគាំទ្រខ្លាំង​ ដោយសារភាពលេងសើច និងចរិតបញ្ចេញ​ពិតៗមិនខ្មាសលើឆាកសម្ដែង ឬនៅមុខកាមេរ៉ា។ មួយវិញ​ទៀត បើទោះបីជាអ្នកទាំងនោះ មិនមែនជា Idol សំណព្វចិត្តរបស់​អ្នក ក៏អ្នករីករាយ​ដែរ ពេលឃើញសកម្មភាពលេងសើចរបស់ពួកគេ៖

១. Shinhwa

ក្រុម​រៀមច្បង K-Pop មួយនេះ ត្រូវ​បាន​គេស្គាល់ច្បាស់ថា​ជាក្រុម​ដែល​កំប្លែង​ជាងគេមួយដែរប្រចាំវិស័យ។ ពួកគេមិនដែល​ខ្មាសអៀនក្នុងការញ៉ោះសមាជិក​គ្នាឯងទេ មានន័យថា​ចូលចិត្តលេងដល់ៗ ហើយបង្កជាការផ្ទុះ​សំណើចសម្រាប់ Fan

២. SEVENTEEN

សមាជិកក្រុម​នេះ​ទាំងអស់មាន ១៣នាក់ សុទ្ធតែ​ជាអ្នកពូកែលេងសើច។ ឃើញ​ស្អាតសង្ហាមែន ប៉ុន្តែពួកគេ​មិនដែល​គិតថាខ្លួនជា​ប្រុសស្អាត ហើយត្រូវ​រៀបឫកនោះទេ ព្រោះថា​បើលេង គឺថា​ដាក់មួយអស់ដៃ។

៣. MONSTA X

រូបរាងសុទ្ធតែអង់អាច ប៉ុន្តែសមាជិកក្រុមនេះ មិនដែល​ញញើតក្នុងការ​តែង​ខ្លួន​ដូចនារីៗ ឬឈុតប្លែកៗផ្សេងទៀតទេ។ បំណងធំ​គឺ​ចង់ឲ្យអ្នកគាំទ្ររបស់ពួកគេ​បានសើចសប្បាយ។

៤. BTOB

ក្នុងបញ្ជីក្រុមពូកែកំប្លែងកូរ ក៏មិនអាចអត់ BTOB បាន​ដែរ។ ក្រៅពីមានសមត្ថភាពខ្ពស់ខាងច្រៀង រាំ រ៉េប សម្ដែង ផលិតបទចម្រៀង សមាជិក​ក្រុម​ក៏ថែមទាំងពូកែខាងនិយាយលេងសើចទៀត។

៥. EXO

សមាជិក​ទាំងអស់​មាន​ភាព​ទាក់ទាញ​ខ្លាំង ក្រៅពីរូបរាង​សង្ហា នោះគឺចរិតលេងសើច បែប​កំប្លែងចេញមកពិតៗ។ វា​មិនមែន​ជាការសម្ដែង ប៉ុន្តែជា​ចរិតធម្មជាតិ ដែល​ទាំងនេះ​ជាចំណុចចម្បងមួយដែលធ្វើឲ្យអ្នកគាំទ្រពេញ​ចិត្តគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះ EXO

៦. Super Junior

មិនខុសពី Shinhwa ទេ បើទោះបីជាក្រុម​នេះ​មាន​អាយុ​ច្រើន​មែន ប៉ុន្តែ​កម្មវិធីណាក៏ដោយ ឲ្យតែមាន Super Junior ដឹង​តែមាន​តែ​រឿងសើចសប្បាយ។

៧. BTS

ក្រុម​ដែល​មិនអាច​ភ្លេចបាន​មួយទៀតគឺ BTS ក្រុម​ដែល​មាន​សមាជិក​សុទ្ធ​តែ​ជា​អ្នក​កំប្លែងស្ងួត។ គ្រប់កម្មវិធីកម្សាន្ត បទសម្ភាស និងកម្មវិធីប្រគល់ពានរង្វាន់ណា​ដែល​មានវត្តមាន BTS គឺ​ត្រូវ​តែ​ពេញ​ទៅដោយភាព​សប្បាយ​រីករាយ ហើយចរិតលេងសើចដែល​ពួកគេ​បង្ហាញ​ចេញមក មិនមែន​ជា​ការ​សម្ដែង​ទេ ព្រោះហ៊ាន​ធានាថាវា​សុទ្ធតែជា​ចរិតពិតៗរបស់ពួកគេ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី