• 2021-10-12 04:10:03
  • ព័ត៌មាន

មិនឡូយថូយពេកទេ មើលតែតម្លៃលីអូ តារាចម្រៀង អ៊ីណូ ឡើងឆាកកាលពីឆ្នាំ២០១០ ទៅដឹងហើយ!

  • 2021-10-12 04:10:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយបង្ហាញភាពជោគជ័យលើអាជីពសិល្បៈ មុខជំនួញផ្ទាល់ខ្លួន និងរឿងស្នេហាក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ តារាចម្រៀងរបស់ផលិតកម្មសាន់ដេ លោក អ៊ីណូ បានបង្ហាញពីជីវិតតស៊ូ និងដំណើរកវែកកឆ្នាំងក្នុងអាជីពចម្រៀងរបស់ខ្លួនកាលពីជាង១០ឆ្នាំមុនវិញម្ដង។

លោករំលឹកថា កាលពីឆ្នាំ២០១០ មិនដឹងថាត្រូវគិតយ៉ាងណា ព្រោះលោកត្រូវសន្សំលុយរៀនសកលវិទ្យាល័យផង និងសន្សំលុយទិញសម្លៀកបំពាក់ឡើងឆាកច្រៀងផង។ ប៉ុន្ដែលោកនៅចាំបានថា លុយ៥៣.៥ ដុល្លារ ឬស្មើនឹងជាង២០ម៉ឺនរៀល អាចធ្វើឲ្យលោកកាន់តែមានទំនុកចិត្ដ និងឈរជើងរឹងមាំក្នុងអាជីពសិល្បៈ។

លុយជាង២០ម៉ឺនរៀលដែលលោកខំសន្សំទុក ហើយត្រូវរំលែកខ្លះពីការចំណាយលើការសិក្សានោះ ត្រូវបែងចែកទិញសម្លៀកបំពាក់ធូរៗថ្លៃនៅផ្សារបឹងកេងកង ដើម្បីឡើងឆាកប្រគុំតន្ដ្រីមួយនៅអំឡុងឆ្នាំ២០១០។ ការចំណាយទាំងអម្បាលម៉ានត្រូវលោកកត់ត្រាទុកជាច្រើនឆ្នាំ ហើយលោកទើបទម្លាយនៅពេលនេះ។

អ៊ីណូ៖ “ខោ ២០០០០រៀល អាវក្រហម២៨០០០រៀល យកទៅច្នៃដេដាក់ត្បូងខ្លួនឯង ទិញត្បូងអស់២០០០០រៀល នៅផ្សារអូរឬស្សី អាវយឺតក្នុង៨០០០រៀល មួក៦០០០រៀល នាឡិកា២០០០០រៀល កងដៃ១២០០០រៀល ស្បែកជើង៨០០០០រៀល លីអូ ២០០០០រៀល។ សាំងម៉ូតូ មិនបាច់បូក ព្រោះខ្ចីម៉ូតូបង…ឡើង១ឆាក ត្រូវចំណាយអស់ពីខ្លួន…នេះហើយជីវិត”។

រយៈពេលជាង១០ឆ្នាំកន្លងផុតទៅ តារាចម្រៀង អ៊ីណូ បានវិវត្ដខ្លួនកាន់តែស៊ីវិល័យ និងមានមុខមានមាត់ក្នុងសង្គមសិល្បៈតាមរយៈអាជីពចម្រៀងរបស់លោកដែលបទភាគច្រើនត្រូវចិត្ដយុវវ័យ។ បច្ចុប្បន្នក្រៅពីម្រៀងឲ្យផលិតកម្មសាន់ដេ លោកក៏មានជំនួញផ្ទាល់ខ្លួនធំៗពីរទៀតដែរ នោះគឺស្ទូឌីយោផលិតបទចម្រៀង និងបើកហ្គារ៉ាសលក់ឡាន៕

ជិន សុភ័ក្ដ្រ

មតិយោបល់