• 2021-10-15 02:00:00
  • ព័ត៌មាន

ព្រះអើយ! ត្រឹមរយៈពេលដ៏ខ្លី យមរាជប្រហាសមាជិកគ្រួសារសិល្បៈ២ដួងទាំងព្រឹក

  • 2021-10-15 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនគួរឱ្យជឿត្រឹមមួយប៉ព្រិចភ្នែកតារាចម្រៀងពីរដួងលោក ករុណា ពេជ្រ និងអ្នកនាង ខាត់ សុឃឹម បាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ព្រមគ្នាៗ។

ពិតជាដំណឹងតក់ស្លុតក្នុងរវង្វង់សិល្បៈ ដែលតារា២ដួងជួបទុក្ខធ្ងន់ប៉ុនភ្នំសមាជិកគ្រួសារជាទីស្រលាញ់ លាចាកលោកទាំងព្រឹកព្រលឹម។ ក្នុងនោះតារាចម្រៀង ករុណាពេជ្រ លែងបានឃើញឪពុកទៀតហើយ ក្រោយលោកឪពុកលាចាកលោកទាំងអាល័យ។ រម្លឹកផងដែរថាលោកពុក ករុណាពេជ្រ បានធ្លាក់ខ្លួនឈឺជាមនុស្សរុក្ខជាតិអស់រយៈពេលច្រើនឆ្នាំ ហើយតារាចម្រៀងរួបនេះក៏បានព្យាយាមព្យាបាល ថែរក្សាលោក ប៉ុន្តែជាអកុសលអ្នកមានគុណបានលាចាកលោកទៅហើយបើទោះ ករុណាពេជ្រ ការពារយ៉ាងណាក្ដី។

ដោយឡែកក្រុមគ្រួសារតារាពហុជំនាញអ្នកនាង ខាត់ សុឃឹម ក៏មិនខុសអីពី ករុណាពេជ្រ នោះដែរ ពោលគឺកាលពីថ្ងៃទី១៣ វេលាម៉ោង ៨ និង៣០នាទី ដំណឹងតក់ស្លុតបានលេចឡើងព្រោងព្រាត លើបណ្ដាញសង្គមថាប្អូនថ្លៃស្រីនាងបានទទួលមរណៈភាពទាំងរូបឆោមស្រស់ស្អាតក្មេងវ័យដោយសារជំងឺកូវីដ-១៩ ប្រហាដោយគ្មានក្ដីអាណិត។

យ៉ាងណាមិញបន្ទាប់ពីទទួលដំណឹងតក់ស្លុតព្រមគ្នាបែបនេះ មហាជនក៏ដូចជាសិល្បករសិល្បការិនីច្រើននាក់បង្ហោះសារលើហ្វេសប៊ុកព្រោងព្រាតចូលរួមសម្ដែងការសោកស្ដាយដល់ក្រុមគ្រួសារសពទាំងពីរ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់