• 2021-10-18 02:01:27
  • ព័ត៌មាន

ល្បីកក្រើក K-Pop ថា MAMA ឆ្នាំនេះនឹង​មាន​ការចូលរួមជាពិសេសពី Justin Bieber

  • 2021-10-18 02:01:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ដំណឹង​មួយ​បានចេញ​ផ្សាយតៗថា​ សម្រាប់កម្មវិធី Mnet Asia Music Awards ឆ្នាំ ២០២១ នេះ ក្រៅ​ពីតារា​ K-Pop ដូចជា BTS, TWICE និង NCT 127 ក៏​នឹង​មាន​ការ​ចូលរួម​ពី​តារា​បរទេសមាន ក្រុមចម្រៀងជប៉ុន AKB48 និង​តារាចម្រៀង​កាណាដាល្បី​លំដាប់សកលលោក Justin Bieber ដែរ។

ជាមួយគ្នានោះ​ Lee Hyori ក៏នឹង​កាន់តំណែង​ជា​ពិធីការិនីប្រចាំឆ្នាំ។ បន្ថែម​ពី​លើនេះ​ ​Mnet ក៏គ្រោង​ចេញផ្សាយ​វីដេអូឯកសារពេញ ដែល​ជុំជើងទៅដោយតារាល្បីលំដាប់ Legend មាន​ដូចជា PSY, JY Park, CL, Eunhyuk & Donghae (Super Junior) និង​តារាល្បី​ផ្សេងទៀត នៅ​ថ្ងៃទី២៨ ខែតុលា ខាងមុខ។

សម្រាប់ពាក្យ​ចចាមអារ៉ាម​ចេញផ្សាយ​ ដែល​អង្រួន​អារម្មណ៍ចិត្ត Fan របស់ K-Pop ខ្លាំង​នោះ​គឺ​ កម្មវិធី MAMA ឆ្នាំនេះ​នឹង​បង្ហាញ​វត្តមាន​របស់ NiziU (ក្រុម​ថ្មី​របស់ JYP) ហើយយាម​ការ​ប៉ាន់ស្មាន កម្មវិធី​នឹង​មាន​ការ​សម្ដែង​រួមគ្នាជាពិសេសមាន​ឈ្មោះ​ថា​ «JYP Party»។ លើសពីនេះ​ តារា​របស់ HYBE មាន​ BTS, TXT និង Justin Bieber ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​តែមួយនឹង​បង្ហាញ​មុខ​ជា​ពិសេស​រួមគ្នា។

ដំណឹង​ផ្លូវការ​យ៉ាងណា នឹង​ត្រូវ​បញ្ជាក់​នៅពេលក្រោយ ហើយរង់ចាំ​តាមដាន​ទាំងអស់គ្នានូវការ​មកដល់​របស់ MAMA ឆ្នាំ ២០២១ ដែល​នឹង​ធ្វើឡើងនៅ​ថ្ងៃ​ទី១១ ខែធ្នូ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី