- 2021-10-18 04:08:33
- ព័ត៌មាន
ជះលុយផលិតត្រឹម ២១លានដុល្លារ តែគុណបុណ្យ “Squid Game" អាចរកបានមកវិញជិត ១ពាន់លានដុល្លារ
- 2021-10-18 04:08:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជះលុយផលិតត្រឹម ២១លានដុល្លារ តែគុណបុណ្យ “Squid Game" អាចរកបានមកវិញជិត ១ពាន់លានដុល្លារ
ចន្លោះមិនឃើញ
ស៊េរីភាពយន្តរបស់ «Squid Game» របស់ Netflix បានក្លាយជារឿងភាគដែលល្បីដាច់គេដែលអាចរកចំណូលបានដល់ទៅក្បែរ ៩០០លានដុល្លារ ឲ្យក្រុមហ៊ុន។ នេះបើតាមប្រភពខាងក្នុង បញ្ជាក់ដោយ Bloomberg។
ឯកសារដែលចេញផ្សាយនោះ នៅបានបង្ហើបទៀតថា «Squid Game» បានចំណាយទុនផលិតចំនួន ២១,៤លានដុល្លារ ហើយក្នុងមួយភាគត្រូវចំណាយ ២,៤លានដុល្លារ មានន័យថាជាចំនួនទុនតិចជាងរឿងធំៗរបស់ Netflix ដទៃទៅទៀត។
«Squid Game» បានក្លាយជារឿងភាគដែលវាយលុកពិភពលោកខ្លាំងមិនធម្មតា និងជាប់ជាភាពយន្តដែលមានចំនួនចូលមើលច្រើនបំផុតរបស់ Netflix ដោយមានអ្នកទស្សនា ១៣២លាននាក់ បានចូលមើលយ៉ាងតិចក៏ ២នាទីដែរ។
ប្រភពពី Bloomberg បានឲ្យដឹងថា រឿងនេះអាចរកចំណូលបានដល់ទៅ ៨៩១លានដុល្លារ រហូតនាំវាក្លាយជារឿងដែលរកចំណូលបានច្រើនក្នុងរយៈពេលដ៏ខ្លី។ គិតពីតម្លៃលុយដែលចំណាយលើមួយភាគៗគឺត្រឹម ២,៤លានដុល្លារ ប៉ុណ្ណោះ ដោយបានសេចក្ដីថាជាចំនួនតិច បើធៀបទៅនឹងរឿង «The Crown» និង «Strange Things» ដែលចាយលុយផលិតក្នុងមួយភាគចំនួន ១៣លាន និង ១២លានដុល្លារ៕