• 2021-10-21 03:03:45
  • ព័ត៌មាន

ចិនកំពុងរងការរិះគន់យ៉ាងទក់សាច់ពេលដាក់ចំណងជើងស្ទីល Copy រឿង «Squid Game»

  • 2021-10-21 03:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊េរី​របស់ Netflix គឺ «Squid Game» បាន​ទទួល​ជោគជ័យ​ជា​ខ្លាំង​នៅ​ជុំវិញ​ពិភពលោកនាពេល​បច្ចុប្បន្ន រហូត​ក្លាយជា​ភាពយន្តអាស៊ីដំបូង​ដែល​មាន​ភាព​អស្ចារ្យមិនធម្មតាលើ​សកលលោក។

ដោយឡែក​ថ្មីៗស្រាប់តែ​មាន​ការ​ឲ្យដឹង​ថា​ ចិន​នឹង​ចាក់បញ្ចាំង​កម្មវិធី​កម្សាន្ត​ថ្មី​ មាន​ចំណងជើងថា «Squid’s Victory» នៅ​ឆ្នាំ ២០២២។ ប៉ុន្តែ​កម្មវិធី​ថ្មី​ដែល​នឹង​មាននៅ​លើ YOUKU នេះបាន​ ច្នៃទម្រង់ Logo ស្រដៀង​គ្នា​ពេក​ទៅ​នឹង​ Logo របស់ «Squid Game»

ចំណែក​ Game ដែល​នឹង​ដាក់ក្នុងកម្មវិធី​ ក៏ជា​ Game ក្មេងៗលេង​ដែរ។ កម្មវិធីនឹង​មាន​បេក្ខភាព​ដែលនឹង​ចូលរួម​ប្រកួតគ្នានូវ​ Challenge ខុសៗគ្នាទាំងអស់។

ទោះជាយ៉ាង​ណា​ព័ត៌មាន​នៃកម្មវិធី​នេះ​ ស្រាប់តែ​ទទួល​បាន​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​ទាំងសំណាក់មហាជន​ចិន និងកូរ៉េ។ សម្រាប់​ជនជាតិ​ផ្ទាល់ បាន​បង្ហោះ​ដោយ​បញ្ជាក់​អារម្មណ័​ពិត​របស់ពួកគេ​ថា​ ពួកគេ​ពិតជា​អាម៉ាស់ដែល​ចិន​បង្កើតកម្មវិធីនេះ​ឡើង។

ព័ត៌មាន​ពី​ការ​បញ្ជាក់​យ៉ាងណា​ពី YOUKU សូមរង់ចាំ​តាមដាន​ជា​បន្ត៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី