• 2021-10-22 01:00:00
  • ព័ត៌មាន

តារា ៩ក្រុម/នាក់នេះ សុទ្ធតែប្រកាសលែងទទួលកាដូណាទាំងអស់ពី Fan ក្រៅពីក្ដីស្រឡាញ់

  • 2021-10-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ដី​ស្រឡាញ់​ដែល​អ្នកគាំទ្រ​មាន​ចំពោះ តារាៗពិតជាមាន​ទំហំ​ធំ​មិនអាច​កាត់ថ្លៃ​បាន​ឡើយ ហើយដោយសារ​តែបែប​នេះ​ហើយទើប​ពួកគេ​តែង​បង្ហាញ​តាមរយៈការទិញជា​កាដូជូន Idol របស់ពួកគេ។ ប៉ុន្តែឈាន​ដល់​ពេល​មួយ ទោះបី​យល់ពី​ទឹក​ចិត្តគាំទ្រ​របស់ Fan យ៉ាងណា​ក៏ដោយ ក៏តារាៗមិនអាច​ទទួល​កាដូបាន​ទៀតដែរ។

១. BLACKPINK

កាល​ពី​ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ ផលិតកម្ម YG បាន​ប្រកាស​ថា​ BLACKPINK នឹង​លែង​ទទួល​កាដូទាំងឡាយ​ពី​អ្នកគាំទ្រ​ហើយ លើក​លែង​តែសំបុត្រប៉ុណ្ណោះ។ ក្រុមហ៊ុន​បាន​ប្រកាសថា សមាជិកខ្លួន​ឯង​សម្រេច​ជ្រើសយក​ផ្លូវនេះ​ និង​លើកទឹក​ចិត្ត​អ្នកគាំទ្រ​ទាំងអស់សូម​ចំណាយ​លុយ​ទៅ​លើ​សកម្មភាព​មនុស្សធម៌ផ្សេងៗវិញ​ទើប​ប្រសើរ នោះពួកគេ​ក៏សប្បាយ​ចិត្តតាមដែរ។

២. IU

នាង​ធ្លាប់​ប្រាប់ត្រង់ៗទៅ​អ្នកគាំទ្រ​ថា​ កុំ​ទិញ​កាដូឲ្យនាង​អី។ ជាមួយគ្នានោះ​អំឡុងពេល​ស្ថិតក្នុង​បទសម្ភាស នាង​ធ្លាប់​បាន​និយាយថា​ ពេលនេះនាងជាអ្នកមានហើយ ដូច្នេះ​នាង​មិនត្រូវការ​កាដូអ្វី​ទាំងអស់។ បន្ថែម​ពីលើនេះ​ IU នៅ​បាន​និយាយ​បែប​លេង​សើច​ទៀតថា​ អ្នកគាំទ្រមិនគួរផ្ដាច់ក្ដីសុខ ឬផ្ដាច់លុយពីមាត់ពីក ដើម្បី​តែទិញ​កាដូសម្រាប់នាង​នោះទេ។

៣. G-Dragon (BIGBANG)

នៅឆ្នាំ ២០១១ G-Dragon បាន​ចេញ​លិខិតមួយច្បាប់សរសេរដោយដៃផ្ទាល់ ដោយប្រកាសថា លោកនឹង​លែង​ទទួល​រាល់កាដូទាំងឡាយពីអ្នកគាំទ្រហើយ។ លោកបាននិយាយថា​ វា​គ្រប់គ្រាន់ពេកទៅហើយ ដែល​មាន​អ្នកគាំទ្រ​គ្រប់គ្នានៅ​ក្បែរលោកគ្រប់ពេល​នោះ។ GD ថា​ គ្មាន​អ្វី​ប្រសើរជាង​បាន​ចំណាយពេល​មាន​តម្លៃ និង​បង្កើតអនុស្សាវរីយ៍ល្អជាមួយនឹង​ Fan ទេ។

៤. Heechul (Super Junior)

លោកធ្លាប់បាន​និយាយថា​ លោកមាន​តែដៃ ២​ទេ ពេល​ទទួល​កាដូពី​អ្នកគាំទ្រ។ ដូច្នេះ​ពេល​លោក លា​ដៃទទួល​ពីអ្នកនេះ អ្នក​ផ្សេងទៀត​ដែល​លោក​មិនទាន់លាដៃទៅទទួល ឬ​ទទួល​មិនអស់នោះ នឹង​មាន​អារម្មណ៍អន់ចិត្ត។ និយាយក្នុង​បទសម្ភាស Heechul ថា​ ជារឿយៗ Fan តែង​ទិញ​កាដូដែល​សុទ្ធ​តែ​ជា​របស់ចេញពី Brand ថ្លៃៗ។ សម្រាប់លោក បើទោះ​ជា​មិនពាក់ខោអាវ Brand ក៏លោកចែងចាំង​ស្រាប់ទៅហើយ ដូច្នេះ​កុំ​ទិញ​ឲ្យលោកទៀតអី។

៥. Taemin (SHINee)

កាល​ពីឆ្នាំ ២០១៣ Taemin បាន​បង្ហោះ​លិខិតមួយលើវិបសាយផ្លូវការថា លោកអរគុណ​សម្រាប់កាដូទាំងឡាយដែល​ទទួល​បាន​ពីអ្នកគាំទ្រ ហើយលោកពិតជាអរគុណគ្រប់គ្នាណាស់ ប៉ុន្តែ Taemin បង្ហើបថា លោកនឹង​សប្បាយ​ចិត្តជាងនេះ​ ប្រសិន​បើ​កាដូទាំងនេះ​បាន​ទៅដល់ដៃទៅដល់អ្នកដែល​ត្រូវការពិតប្រាកដ។

៦. N (VIXX)

លោកពិតជា​យល់ពីទឹកចិត្តស្រឡាញ់​របស់​អ្នកគាំទ្រ ប៉ុន្តែ​លោក​តែង​ប្រាប់​គ្រប់គ្នា​ថា​ ពួកគេ​មិនគួរ​ទិញ​របស់ភ្ជាប់​ដៃ​មកឲ្យលោកទេ ព្រោះត្រឹម​ឃើញពួកគេ​ លោកសប្បាយចិត្តពេក​ទៅ​ហើយ។

៧. BTS

សមាជិក​ក្រុម​ឧស្សាហ៍ប្រាប់ទៅអ្នកគាំទ្រ​ណាស់ថា កុំទិញកាដូថ្លៃឲ្យពួកគេអី ប៉ុន្តែ ARMY មិនស្ដាប់ទេ ព្រោះ​តែ​ចិត្តស្រឡាញ់។ ទោះជាយ៉ាងណានៅឆ្នាំ ២០១៨ BTS ក៏បាន​បង្ហោះ​ Post មួយជា​ផ្លូវការ​ថា​ ពួកគេ​នឹង​លែងទទួល​កាដូពីអ្នកគាំទ្រទៀតហើយ តែបើ​ Fan ជូនសំបុត្រ គឺ BTS នៅតែទទួល​ដូចធម្មតាដដែល។

៨. Xiumin, Chen និង D.O (EXO)

នៅលើ Fancafe, Chen បាន​និយាយថា​ លោកឈប់ទទួលកាដូពី Fan ហើយ ហើយ D.O និង Xiumin ក៏ដូចគ្នា ព្រោះ​ក្ដី​ស្រឡាញ់ និងការបារម្ភដែល​ពួកគេទទួល​បាន​ពី Fan គឺ​មាន​ន័យ​ធំធេងពេកទៅហើយ។

៩. តារាទាំងអស់របស់ JYP

មិនមែន​ជា​បុគ្គល ឬជាក្រុមទេ គឺ​ជា​ក្រុមហ៊ុនតែម្ដងសម្រាប់ JYP ដែល​មិន​ទទួលកាដូទាំងឡាយណា​ពីអ្នកគាំទ្រ។ ប៉ុន្តែ​ពួកគេ​នៅតែទទួល​នូវផ្ទាំងបដាខួប ឬ​ឱកាសសំខាន់ៗ លិខិតសរសេរដៃផ្ទាល់ និង វិញ្ញាបនប័ត្រឧបត្ថម្ភក្នុងសកម្មភាពសប្បុរសធម៌នានា៕

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី