• 2021-10-28 03:40:47
  • ព័ត៌មាន

ហេតុតែស្រឡាញ់កូនពេក សូម្បី​ដើរលេងក៏ប្រពន្ធ John Legend យកធាតុកូនពៅទៅជាមួយដែរ

  • 2021-10-28 03:40:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chrissy Teigen តារា​ម៉ូដែល​ វ័យ ៣៧ឆ្នាំ ដែល​ត្រូវជា​ភរិយារបស់​តារា​ចម្រៀង​ John Legend និងក៏ត្រូវ​ជា​អ្នកម្ដាយ​ដែល​ទើបបាត់បង់កូន ២០សប្ដាហ៍ក្នុង​ផ្ទៃកាលពីឆ្នាំមុននោះ ថ្មីៗនេះ​​បាន​បង្ហើប​ថានាងតែង​នាំធាតុរបស់​កូនទៅដើរលេងជាមួយ​តាម​ការទទូចរបស់កូនៗផ្សេងទៀតរបស់នាង។

សមាជិកគ្រួសារបច្ចុប្បន្ន
រូបកាលនៅពេទ្យ

និយាយប្រាប់ Scary Mommy តារា​ស្រីអ្នកម្ដាយ​កូន៣រូបនេះ​ បាន​បញ្ជាក់ថា​​ «បើទោះបីជា​យើងទៅដើរលេង​ ឬធ្វើអ្វី​មួយ​ក៏ដោយ ក៏កូនៗ ២នាក់ផ្សេងទៀតមាន Luna និង Miles តែងតែនិយាយថា “កុំភ្លេច Jack ណា៎ម៉ាក់!” ហើយអ៊ីចឹង​ទៅ​ ខ្ញុំ​ក៏​រៀបចំ​ ដាក់គាត់ (ធាតុ Jack ដែលជាកូនទី៣) ទៅជាមួយទៅ ដូច្នេះ​ពួកយើង​អាច​ទៅណា​ជាមួយគ្នា​បាន ពេល​ខ្លះ​កូនៗខ្ញុំ​ភ្ញាក់ថា “Oh ព្រះអើយ Jack បែប​ស្រេកទឹក​ហើយ”»។

ភរិយាតែមួយរបស់ John Legend នៅ​បាន​បន្ថែម​ទៀតថា៖ «ស្ដាប់​រឿងទាំងនេះហើយ មនុស្សមួយចំនួន​អាច​នឹងគិតថា ដូចឆ្កួត ប៉ុន្តែ​ពួកគេ (កូនៗ) ពិតជា​បាន​យក​កែវ​ទឹក​ដាក់ជិតធាតុប្អូនពួកគេ​មែន ហើយពួកគេ​សប្បាយ​ចិត្តណាស់​ដែលបាន​ធ្វើបែប​នេះ»។

ទឹក​ចិត្តម្ដាយ​ឪពុក​ដែល​បាន​បាត់បង់កូន ពិតជា​សោកសៅ​ខ្លាំង​បំផុត ប៉ុន្តែ​មិនអាច​ធ្វើ​អ្វី​បាន​ ក្រៅពី​ការ​ធ្វើចិត្តទេ។ ម្យ៉ាង​មក​ទល់ពេល​នេះ​ ត្បិតកូន​តូច Jack មិនបាន​នៅ​ឃើញពិភពលោកនេះ​មែន ប៉ុន្តែ​សម្រាប់​ John និង​ Chrissy ព្រម​ទាំងកូនៗ​ទាំង ២ នៅ​តែ​គិតថា Jack នៅ​ក្បែរពួកគេជានិច្ច៕

ប្រភព៖ 8day ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី