• 2021-11-01 07:11:18
  • ព័ត៌មាន

ព្រះអើយ! មិនដល់១ថ្ងៃក្រោយការប្រកួត ឆន ស្រីណេត បាត់បង់មនុស្សជាទីស្រលាញ់ភ្លាមៗ

  • 2021-11-01 07:11:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តនិយមប្រើប្រាស់បណ្ដាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយដំណឹងក្រៀមក្រំរបស់បវរកញ្ញា Miss Universe Cambodia ២០២១ ឆន ស្រីណេត បាត់បង់ប្អូនប្រុសជាទីស្រលាញ់ទាំងមិនបានលាបន្ទាប់ពីនាងទើបតែទទួលបានជោគជយលើការប្រកួតបវរកញ្ញារងទី១។

ជារឿងមួយដ៏ក្រៀមក្រំ និងពិបាកក្នុងទទួលយកបំផុតសម្រាប់បវរកញ្ញា ឆន ស្រីណេត ដែលត្រូវបាត់បង់សមាជិកគ្រួសារទាំងដែលនាងទើបតែបញ្ចប់ការប្រកួតកាលពីយប់ថ្ងៃទី២៨ តុលាកន្លង។ ពោល ក្រោយបញ្ចប់ការប្រកួតនឹងទទួលបានភាពជោគជ័យក្លាយជាបវរកញ្ញាលំដាប់រងទី១ បានត្រឹមរយៈ ពេល១ថ្ងៃជាក់ស្ដែងនៅថ្ងៃទី២៩ នាងក៏ទទួលដំណឹងមកថាប្អូនប្រុសនាងដែលរស់នៅឯកម្ពុជាក្រោមបានទទួលមរណៈភាពតែម្ដង។

យ៉ាងណាមិញក្រោយប្អូនប្រុសជាទីស្រលាញ់បាត់បង់ជីវិត ស្រាប់តែនៅប៉ុន្មានម៉ោងមុននេះនាង បញ្ចេញសារយ៉ាងតក់ស្លុតមួយរៀបរាប់ពីទំហំចិត្តប្អូនថា ប្អូននាងដើរអួតប្រាប់ញាតិមិត្តជិតឆ្ងាយពេញ ភូមិទាំងមូលអំពីលទ្ធផលជោគជ័យរបស់បងស្រីដែលទទួលបានជយលាភីរងទី១ MUC២០២១។ ជាការសោកស្ដាយបងប្អូនស្រីប្រុសទាំងពីរនៅមិនទាន់បានជួបមុខគ្នាផ្ទាល់នៅឡើយទេក៏ស្រាប់តែ កើតរឿងមិននឹកស្មានបែបនេះ។

MUC រងទី១ ឆន ស្រីណេត៖” មុនប្អូនប្រុសរបស់ ណេត លាចាកលោក គាត់បានសប្បាយចិត្តខ្លាំង ណាស់ គាត់បានដើរអួតគេពេញភូមិថាបងស្រីខ្ញុំប្រឡងជាប់ហើយៗ ហើយញញឹមរហូត”។

ក្នុងនោះអ្នកគាំទ្រគ្រប់រូប ក៏ដូចជាមិត្តរួមអាជីពបានសម្ដែងការក្រៀមក្រំសោកស្ដាយយ៉ាងខ្លាំងចំពោះ ស្រីណេត ដែលកំពុងជួបទុក្ខធំបាត់បង់សាមជិកគ្រួសារ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់