• 2021-11-02 02:03:33
  • ព័ត៌មាន

ឃើញក្មេងមែន តែ DK (Seventeen) ចាយទុន​មិនធម្មតា ទិញ​អគារតម្លៃរាប់លានទុកជាទ្រព្យផ្ទាល់ខ្លួន

  • 2021-11-02 02:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​រាយការណ៍បាន​ឲ្យដឹង​ថា DK (Seventeen) ពេល​នេះគឺជា​ម្ចាស់ដី​មួយ​កន្លែង បន្ទាប់​ពីចំណាយ​លុយ​ទិញ​អគារតម្លៃ ៦,៨០ពាន់លានវ៉ុន (ខ្ទង់ ៥,៧៨លានដុល្លារ) នៅក្នុងតំបន់ Sinsa-Dong

បើយោងតាមសេចក្ដីបញ្ជាក់ពី Maeil Kyungjae បានឲ្យ​ដឹង​ថា​ DK បានទិញអគារកម្ពស់ ជាន់ក្នុងតំបន់ Sinsa-dong ក្នុងតម្លៃដ៏ខ្ពស់ ៦,៨០ពាន់លានវ៉ុន (ខ្ទង់ ៥,៧៨លានដុល្លារ)។ អគារ​នេះ​ផងដែរត្រូវបាន​សាងសង់ឡើង​នៅ​ឆ្នា ២០១២ និង​ត្រូវ​បាន​គេស្គាល់ច្បាស់​ថា​ជា​សំណង់ដ៏ទាន់សម័យបំផុតមួយ​ នៅ​ក្បែរ Apgujeong StationDK បាន​សម្រេច​ទិញ​វា​កាល​ពីថ្ងៃទី១៣ ខែសីហា ក៏ដូចជា​បង់ប្រាក់រួច​រាល់​នៅ​ថ្ងៃទី២៩ ខែតុលា

ក្នុងការ​បង់ប្រាក់ទិញ​អគារ​នេះ​ DK បាន​បង្កើសាជីវកម្ម​ផ្ទាល់ខ្លួន​គឺ Road K ក្រោម​ឈ្មោះ​ជា​ម្ចាស់​កម្មសិទ្ធិ។ សម្រាប់ទីតាំង​វិញ ពិត​ជា​ត្រូវប៉ាន់​បំផុតសម្រាប់​ការ​​វិនិយោគគ្រប់បែប​យ៉ាង។

ទោះជាយ៉ាងណា​ ទាក់ទង​នឹង​ព័ត៌មាន​នេះ​ ផលិតកម្ម Pledis របស់​ Seventeen មិនទាន់​ចេញ​មុខ​បក​ស្រាយ​នៅឡើយ៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់