- 2021-11-03 02:59:39
- ព័ត៌មាន
តិចថាលំៗ ខៀវ សានសាណា ត្រូវជ្រើសរើសជាពិធីការិនីឲ្យ UN យ៉ាងកម្រ!
- 2021-11-03 02:59:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចថាលំៗ ខៀវ សានសាណា ត្រូវជ្រើសរើសជាពិធីការិនីឲ្យ UN យ៉ាងកម្រ!
ចន្លោះមិនឃើញ
ពិធីការិនី និងជាអ្នកផលិតកម្មវិធីទូរទស្សន៍ ខៀវ សានសាណា ដែលគេដឹងថាមានចំណេះដឹងខ្ពស់មិនធម្មតានោះ ថ្មីៗនេះមានដំណឹងថា អង្គការសហប្រជាជាតិបានជ្រើសរើសនាងធ្វើជាអ្នកសម្របសម្រួលកម្មវិធីឲ្យខ្លួន។
ដំណឹងនេះ ក្រោយពីប៉ុន្មានថ្ងៃមុន គេឃើញពិធីការិនីមាឌល្អិតរូបនេះ បានលេចមុខក្នុងកម្មវិធីមួយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា វេលាដែលនាងបានប្រើទេពកោសល្យ និងចំណេះដឹងរបស់ខ្លួនដើម្បីឲ្យកម្មវិធីទាំងមូលប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា។
តាមសាមីពិធីការិនី ឲ្យដឹងថា នៅថ្ងៃនោះ គឺជាថ្ងៃ "ទិវាអង្គការសហប្រជាតិ" ឬ "UN Day" ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៤៥។ សាណា ថា អង្គការពិភពលោកដ៏ធំមួយនេះ បានជ្រើសរើសនាងធ្វើជាពិធីការិនី ដើម្បីសម្របសម្រួលព្រឹត្តិការណ៍ទាំងមូល ដែលជារឿងមួយនាងនឹកស្មានមិនដល់។
"សម្រាប់ខ្ញុំពិតជានឹកស្មានមិនដល់ អីចឹងហើយនាងខ្ញុំរីករាយណាស់ ដូចបងដឹងថា អង្គការសហប្រជាជាតិហៅកាត់ថា UN គឺធំណាស់ ហើយបេសកកម្មរបស់ពួកគេ គឺជួយដោះស្រាយការប្រឈមនានារបស់មនុស្សជាតិ។ ខ្ញុំបានទទួលឱកាសការងារនៅថ្ងៃនេះ គឺជារឿងអស្ចារ្យណាស់!”។ សាណា ថ្លែង។
"ទិវាអង្គការសហប្រជាតិ" ឬ "UN Day" ត្រូវបានកំណត់ធ្វើនៅថ្ងៃទី ២៤ តុលា តាមឆ្នាំនីមួយៗអស់រយៈពេល ៧៦ឆ្នាំមកហើយ បន្ទាប់ពីធម្មនុញ្ញអង្គការសហប្រជាជាតិបានចូលជាធរមាន។ នៅឆ្នាំនេះ កម្មវិធីទាំងមូលប្រព្រឹត្តទៅជាមួយប្រធានបទ "របៀបវារៈរួមរបស់យើង" ដែលត្រូវបានទទួលការវាយតម្លៃខ្ពស់របស់ប្រមុខអង្គការអន្តរជាតិមួយនេះ។
លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាថ្លែងថា "នាងខ្ញុំពិតជាចូលចិត្តឃ្លាមួយនេះមែនមែន “នៅពេលដែលយើងធ្វើការរួមគ្នា យើងអាចនឹងសម្រេចបាននូវកិច្ចការទាំងឡាយ ដែលគ្មានដែនកំណត់នោះឡើយ”។
ងាកមក ខៀវ សានសាណា វិញ ប្រាប់ថា នេះជាលើកទី១ដែលបានធ្វើការជាមួយអង្គការសហប្រជាតិប្រចាំនៅកម្ពុជា ហើយថា នេះជាការងារដែលមានគុណតម្លៃខ្ពស់ គួរឲ្យមោទកភាពណាស់។
ក្រៅពីផ្ដោតសំខាន់ទៅលើការបណ្ដុះការចូលរួមកិច្ចការនានារួមគ្នា កម្មវីធីទាំងមូលក៏បានដាក់បញ្ចូលកម្មវិធីកម្សាន្តជាច្រើនទៀតផង។ ដូច្នេះគេឃើញមានសិល្បករខ្មែរជាច្រើននាក់បានចូលរួម៕