• 2021-11-03 07:32:00
  • ព័ត៌មាន

មួយក្បាច់នេះស្ទើរបាក់ចង្កេះ! អៀង ចេនឡា បង្ហាញបំណងថ្មីក្រោយធ្លាយជម្លោះជាមួយកញ្ញា ពី យ៉ាពិន

  • 2021-11-03 07:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែងប្រុស អៀង ចេនឡា បានប្រើវិធីសាស្ដ្រថ្មីក្នុងការស្ទង់មើលទឹកចិត្ដរាប់អានរបស់មិត្ដភក្ដិខ្លួនដែលកន្លងទៅនៅក្នុងរង្វង់អ្នកសិល្បៈខ្មែរមិនធ្លាប់បានឮ ឬបានប្រើឡើយ។ នោះ គឺល្បិចឈ្លោះគ្នា ដើម្បីទទួលបានពាក្យពិតទាំងល្អ និងអាក្រក់ចេញពីមាត់មិត្ដម្នាក់ៗ។

នៅលើបណ្ដាញសង្គមTik Tok កាលពីថ្ងៃទី២ ខែវិច្ឆិកា នាយចេនឡា និយាយថា រូបលោក និងតារាចម្រៀងកញ្ញា ពី យ៉ាពីន បញ្ចេញកាយវិការ និងពាក្យសម្ដីឈ្លោះប្រកែកគ្នា តែតាមការពិត នោះគឺជាការសម្ដែងឡើងប៉ុណ្ណោះ ហើយលោក និងកញ្ញាពិន ទើបតែចាប់ដៃគ្នាជាគូចម្រៀងនៅក្នុងកម្មវិធីមួយរបស់ស្ថានីយទូរទស្សន៍ CTN ទៀតផង។

អៀង ចេនឡា៖”មនុស្សខ្លះល្អជាមួយយើងតែពីមុខ គ្រាន់តែខ្ញុំ ហើយអាពិន ធ្វើឈ្លោះគ្នាភ្លាម មានអ្នកខ្លះតេ(ទូរស័ព្ទ)ទៅអាពិន ហើយខ្លះឆាតមកខ្ញុំនិយាយអីចេះអីចុះ…ខ្ញុំហើយនិងអាពិនយកវា(សម្ដី)មកផ្គុំគ្នា យើងដឹងពីចរិតរបស់មនុស្ស។ អីចឹងខ្ញុំសូមអធ្យាស្រ័យពីបងប្អូនទាំងអស់គ្នា ហើយចង់បញ្ជាក់ថាយើងពីរនាក់អត់មានរឿងអីជាមួយគ្នាទេ"។

ជារឿយៗ គេសង្កេតឃើញ តារាចម្រៀង និងសម្ដែងបែបកំប្លែងវ័យជ្រេនាយ ចេនឡា និយាយរិះគន់ពីអត្ដចរិត និងសម្ដីក្រអើតក្រទមរបស់តារាជំនាន់ក្រោយៗមួយចំនួនដែលចូលចិត្ដវាយរឹក និងមិនចេះគោរពរៀមច្បងៗសិល្បៈ។ លោកថា តារាក្មេងៗ និងមិត្ដរួមអាជីពខ្លះ និយាយល្អតែនៅនឹងមុខ តែនៅពីខាងក្រោយនិយាយហែកហួរពីរឿងគេមិនចេះចប់៕

ជិន សុភ័ក្ដ្រ

មតិយោបល់