• 2021-11-05 07:19:14
  • ព័ត៌មាន

ស្ដាប់​ ដាវីន បង្ហើរ​សំនៀង​បទ ព្រាប សុវត្ថិ ហើយ នឹក​ឃើញ​អនុស្សាវរីយ៍​ស្នេហា​ស្រុក​ស្រែ​ហ្មង!

  • 2021-11-05 07:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចម្រៀង Cover ដាវីន បាន​វិល​ត្រឡប់​មក​បំពេរ​អារម្មណ៍​ប្រិយមិត្ត​តាម​រយៈ​បទ​លោក ព្រាប សុវត្ថិ វិញ​ទៀត​ហើយ ក្រោយ​សប្ដាហ៍​មុន​បាន​ងាក​ទៅ​បំពេរ​អារម្មណ៍​ប្រិយមិត្ត​របស់​សាពូន មីដាដា រួច​មក។

បទ​ចម្រៀង​របស់​លោក ព្រាប សុវត្ថិ ដែល ដាវីន លើក​មក​ច្រៀង​ជា​ថ្មី​ទៀត​នេះ គឺ​ជា​បទ​ល្បី​កាល​ពី​ប្រមាណ ១០​ឆ្នាំ​មុន​មាន​ចំណង​ជើង​ថា "គោះ​ទ្វារ​បេះដូង"។ បទ​នេះ​លោក​ច្រៀង​សម្រាប់​បេសកកម្ម​របស់​លោក​ក្នុង​កម្មវិធី "Sabay Sessions 3” ក្នុង​សប្ដាហ៍​ទី៣។ មិន​ថា​បទ​នេះ ឬ​មិន​បទ​មុន ដាវីន សុទ្ធ​តែ​ធ្វើ​បាន​ល្អ ដែល​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ស្លុង​អារម្មណ៍ តាម​រយៈ​សំនៀង​ក្រអួន​របស់​លោក។

ហើយ​តាម​រយៈ​បទ​ក្នុង​សប្ដាហ៍​ទី៣​នេះ​ដែរ ប្រិយមិត្ត​រឹត​ដឹង​ថា ដាវីន គឺ​ជា​អ្នក​ចម្រៀង​ដែល​មាន​ទេពកោសល្យ​ច្រៀង​បទ​ចម្រៀង​លោក ព្រាប សុវត្ថិ បាន​យ៉ាង​ល្អ​កម្រ​រកបាន​មួយ​រូប។ សំខាន់​ជាង​នេះ បទ "គោះទ្វារ​បេះដូង" បាន​នាំ​ប្រិយមិត្ត​នឹក​រលឹក​ទៅ​ដល់​អនុស្សាវរីយ៍​ស្នេហា​កើត​មាន​កាល​នៅ​ស្រុក​ស្រែ​ម្ដង​ទៀត​ហើយ។

តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់