• 2021-11-12 09:50:29
  • ព័ត៌មាន

គំរប់ខួបអាពាហ៍ពិពាហ៍៨ឆ្នាំ ជា វិបុល លេងឈុតធំតែម្ដងសម្រាប់ភរិយាបណ្ដូលចិត្ត

  • 2021-11-12 09:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិតគ្រួសារក្នុងរង្វង់សិល្បមួយគូកំពុងតែដុតឆួលអារម្មណ៍អ្នកនៅលីវឱ្យច្រណែនមិនស្ទើរទេ ដោយក្នុងឱកាសគំរប់ខួបអាពាហ៍ពិពាហ៍រយៈពេល៨ឆ្នាំពិធីករឆ្នើម ជា វិបុល ដឹកដៃភរិយាសំណ្វពបេះដូង គង់ សុជាតិ ផលិតខ្សែវីដេអូយ៉ាងមានអត្តន័យនៃជីវិតគូ។

ជារឿយៗប្រិយមិត្តធ្លាប់បានឃើញគូស្វាមីភរិយាយតារាមួយគូនេះ តែងតែបង្ហោះរូបក្រុមគ្រួសារ បង្កើតក្ដីស្រលាញ់ យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកយ៉ាងកក់ក្ដៅ មិនថាក្នុងជីវិតឯកជន រស់នៅប្រចាំថ្ងៃ ឬចូលរួមកម្មវិធីទូរទស្សន៍នោះទេ។ ស្របពេលនេះដែរថ្មីៗនេះជាថ្ងៃពិសេសរបស់ ពិធីករពិធីការិនី ជា វិបុល និងគង់ សុជាតិ គំរប់ខួបអាពាហ៍ពិពាហ៍៨ឆ្នាំ ពួកគេកាន់តែបង្ហាញនូវភាព ល្អុកល្អើនទៅកាន់អ្នកគាំទ្រតាមរយៈវីដេអូគូស្នេហ៍ត្រជាក់ភ្នែកនៅទឹកដីដ៏ស្រស់ត្រកាលនាខេត្តសៀមរាប

ដោយក្នុងវីដេអូនេះផលិតឡើងស្រដៀងទៅនិង Pre-Wedding កូនកំលោះក្រមុំ ដែលមានការរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាត ស្រស់សង្ហារក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ លើទឹកដីអង្គរមិនតែប៉ុណ្ណោះ សុជាតិ រំលេចជាមួយគ្រឿងអលង្ការចែងចាំងធ្វើឱ្យសម្រស់ ពិធីរិនីរូបនេះកាន់តែស្អាតមួយកម្រិត។ ឆ្លៀតក្នុងឱកាសនេះ ជា វិបុល បានបង្ហើរនូវភាសាស្នេហាយ៉ាងផ្អែមល្ហែមទៅកាន់ ភរិយាបណ្ដូលចិត្ត ដែលខំប្រឹងតស៊ូឆ្លងកាត់ខ្យល់រន្ទះជាមួយគ្នារហូតបានចំណងដៃកូនស្រីគួរឱ្យស្រលាញ់ម្នាក់។

ជា វិបុល៖”អរគុណដែលបានចូលមកក្នុងជីវិតបង អរគុណដែលបានចូលមកផ្ដល់រឿងរ៉ាវល្អៗឲ្យគ្នា សូមផ្ដល់ការចងចាំល្អៗឲ្យគ្នាបែបនេះរហូតណា៎ មិនថាមានឧបសគ្គអ្វីកើតឡើងយើងកាន់ដៃគ្នាបែបនេះរហូតទៅ។”

យ៉ាងណាមិញបច្ចុប្បន្ននេះ ជា វិបុល និងគង់ សុជាតិ ពួតដៃគ្នាជោគជ័យកាន់តែខ្លាំងឡើងទាំងការងារ សិល្បៈ និងជំនួយណែនដៃ ជាពិសេសនោះជីវិតគ្រួសាររបស់អ្នកទាំងពីរក៏ជោគជ័យខ្លាំងផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ PAV SREY PICH

មតិយោបល់