• 2021-11-16 06:53:49
  • ព័ត៌មាន

មិនឈរអោបដៃមើល ហេង នរៈកក្ដដា ប្រឹងប្រមូលថវិកាដើម្បីជួយសម្រួលទុក្ខលំបាក តាចេក!

  • 2021-11-16 06:53:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនស្ញប់ស្ញែងយ៉ាងខ្លាំងក្រោយឃើញតារាសម្ដែង ហេង នរៈកក្ដដា បានជួយសម្រួលទុក្ខលំបាក របស់តារាកំប្លែងជើងចាស់ តាចេក ដែលកំពុងមានជីវភាពខ្វះខាត់ខ្លាំង តាមរយៈប្រមូលថវិកាពីការផ្ដល់ជូនដោយបងប្អូនប្រជាពលរដ្ឋខ្មែរដែលគោរពស្រលាញ់តាចេក។

ដោយសម្លឹងឃើញពីទុក្ខលំបាក ក្នុងនាមជាសិល្បករខ្មែរដូចគ្នាកម្លោះសង្ហា ហេង នរៈកក្ដដា មិនឈរអោបដៃមើលនិងភ្នែកនោះទេតារាសម្ដែងរូបនេះបានធ្វើការផ្ដល់ថវិកាផ្ទាល់ខ្លួន និងថវិកាប្រមូលបានពីមហាជនដែលផ្ដល់ជូនតា ចេក តាមរយៈរូបលោកជូនជាជំនួយជួយសម្រាលទុក្ខក្នុងគ្រាលំបាកដល់ តាចេក ចំនួន៣៦០$។

ក្រោយឃើញសភាពទ្រុឌទ្រោម តាចេក ផ្ទាល់ភ្នែកហើយ ហេង នរៈកក្ដដា ហាក់មិននឹកស្មានថាតារាកំប្លែងកម្ពុជាល្បីឈ្មោះមួយរូបបែរជាមកធ្លាក់ខ្លួនជួបទុក្ខលំបាកបែបនេះ គ្មានសូម្បីសំលៀកបំពាក់ល្អ ជិះម៉ូតូធាក់ចាស់ ធ្វើការទ្រុកៗមិនខ្លាចនឿយហត់ មិនតែប៉ុណ្ណោះតា ចេក ស៊ូជិះកាត់ដីរាប់រយគីឡូទៅកាត់សក់កម្មវិធីអាពាហ៍ពិពាហ៍បានដើម្បីប្រាក់៥០$។

ហេង នរៈកក្ដដា៖” ខ្ញុំបានជួបឪចេកហើយ ជួបគាត់នៅខាងក្រៅមានតែពាក្យថាលើសពីអាណិត និយាយពីអារម្មណ៍ខ្ញុំពិត ខ្ញុំឃើញឪចេកនៅក្រៅមានអារម្មណ៍ថាជីវិតគាត់កំសត់ណាស់ ស្បែកជើងផ្ទាត់ ខោអាវប្រលាក់ដី ជិះម៉ូតូពីគីរីរម្យមកកាត់សក់ការគេនៅសំរោងយោងបាន50$ ជាមួយស្បែកជើងប៊ូល ច្រកថង់ ម៉ូតូដេអត់ឆេះទេទាល់តែធាក់បានឆេះ”។

យ៉ាងណាមិញជារួមតារាសម្ដែង ហេង នរៈកក្ដដា បានប្រមូលថវិកាសរុបទាំងអស់ពីមហាជនបរិច្ចាក ជាមួយនិងថវិកាផ្ទាល់សរុប ៣៦០$ ប្រគល់ជូនតា ចេក ដោះស្រាយជីវភាពលំបាកប្រចាំថ្ងៃ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់