• 2021-11-17 08:06:49
  • ព័ត៌មាន

នាយចឺម ប្រលយមួយឃ្លាទៅកាន់មិត្តស្រី អ្នកអត់គូស្ដាប់ហើយប្រយ័ត្នរមូលពោះ

  • 2021-11-17 08:06:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហាផ្អែមល្ហែម កម្លោះ មេម៉ាយមួយគូ គឺនាយចឺម និងស្រីស្អាត សេង សុខឃីម កំពុងតែរឹតចំណង់ផ្អែមដូចស្ករពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យគ្រប់គ្នាច្រណែនមិនស្ទើទេជាមួយសកម្មភាពគូស្នេហ៍តារាមួយគូនេះ។

ជារឿយៗតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ រូបនេះតែងតែបង្ហោះរូបភាពគៀកកើយស្អិតល្មួតជាមួយ មិត្តស្រីជាហូរហែមិនថារូបភាពដំណើរកម្សាន្ដ ឬចូលកម្មវិធីនោះទេគឺលេចមុខទាំងគូៗ ពោលនាយ ចឺម មិនខ្លាចរអានោះទេក្នុងការបង្ហាញមុខគូស្នេហ៍មេម៉ាយសាច់ខ្ចី។ មិនតែប៉ុណ្ណោះ កម្លោះរូបនេះថែមទាំង ហ៊ានពោលភាសាស្នេហ៍ផ្អែមត្រជាក់កប់ក្រអៅបេះដូង អ្នកនៅលីវស្ដាប់ហើយអាចរមូលពោះ ច្រណែនក៏ថាបាន។

នាយចឺម បង្ហោះរូបជាមួយគូស្នេហ៍ភ្ជាប់ជាមួយឃ្លានេះថា៖”បងចង់អោបអូនឲ្យពេញៗដៃ បងចង់អោប អូនពេញមួយជីវិត”។

យ៉ាងណាមិញបន្ទាប់ពីបង្ហើរមួយឃ្លានេះហើយ ធ្វើឱ្យអ្នកគាំទ្រចូលខំមិនច្រណែនមិនតិចនាក់ទេ ហើយ ចំណោមអ្នកខំមិនទាំងអស់ក៏មានមិត្តស្រី នាយចឺម ផងដែរ។ ដោយអ្នកមេម៉ាយបានឆ្លើយតបយ៉ាងផ្អែម ទៅកាន់សាររបស់នាយ ចឺម ថា”អូនចង់អោបបងឲ្យពេញៗដៃ អូនចង់ឲ្យបងថែអស់មួយជីវិត”៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់