• 2021-11-23 06:52:30
  • ព័ត៌មាន

អ្នកម្ដាយរបស់តារាសម្ដែង ម៉ៃកូ បានទទួលមរណៈភាពហើយក្រោយធ្លាក់ខ្លួនឈឺចូលបន្ទប់ ICU

  • 2021-11-23 06:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មានម៉ោងមុននេះគណនីហ្វេសប៊ុករបស់តារាសម្ដែង ម៉ៃកូ បានប្រកាសដំណឹងក្រៀមក្រំដោយក្រុមគ្រួសាររបស់លោកកំពុងជួបទុក្ខធ្ងន់ដែលបាត់បង់អ្នកម្ដាយជាទីស្រលាញ់គ្មានថ្ងៃត្រឡប់។

ជារឿយៗប្រិយមិត្តធ្លាប់តែទស្សនានូវីដេអូខ្លីសប្បាយៗ ក៏ដូចជាស្នាដៃសម្ដែងក្នុងរឿង”មេឃខៀវ”របស់ ម៉ៃកូ នេះតែពេលប្រែជាក្រៀមក្រំដោយនៅថ្ងៃទី២៣ វិច្ឆិកានេះ ក្រុមគ្រួសាររបស់ ម៉ៃកូ ទាំងមូលបានបាត់បង់អ្នកមានគុណយ៉ាងឆាប់រហ័សពុំនឹកស្មានដល់។

នៅមុនថ្ងៃទទួលមរណៈភាពរបស់អ្នកម្ដាយ ម៉ៃកូ ក៏ធ្លាប់បង្ហាញរូបភាពអំពីស្ថានភាពជំងឺរបស់ម្ដាយធ្ងន់ធ្ងរដែលបានសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់លើទឹកដីសហរដ្ឋអាមេរិក។

យ៉ាងណាមិញដំណឹងរន្ធត់នេះធ្វើឱ្យមិត្តសិល្បៈក៏ដូចជាអ្នកគាំទ្រហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងនោះគ្រប់គ្នាជាបានចូលសោកស្ដាយ និងលើកទឹកចិត្តលោក ម៉ៃកូ ផងដែរ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់