- 2021-11-25 03:15:27
- ព័ត៌មាន
YG ជូនដំណឹងលទ្ធផលតេស្តកូវីដរបស់ Jisoo, Jennie និង Rosé និងសភាពបច្ចុប្បន្នរបស់ Lisa
- 2021-11-25 03:15:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YG ជូនដំណឹងលទ្ធផលតេស្តកូវីដរបស់ Jisoo, Jennie និង Rosé និងសភាពបច្ចុប្បន្នរបស់ Lisa
ចន្លោះមិនឃើញ
ផ្អែកតាមការចេញផ្សាយរបស់ YG បានឲ្យដឹងថា សមាជិក BLACKPINK ទាំងអស់ លើកលែង Lisa បានធ្វើតេស្តរួចរាល់អស់ហើយ ហើយលទ្ធផលគឺ អវិជ្ជមាន។
«នេះគឺ ផលិតកម្ម YG
សមាជិករបស់ BLACKPINK មាន Jisoo, Jennie និង Rosé បានធ្វើតេស្តកូវីដ RT-PCR រួចរាល់អស់ហើយ ហើយលទ្ធផលចេញមកគឺ អវិជ្ជមាន ទាំងអស់។
សុខភាពរបស់ Lisa ពេលនេះគឺមិនទាន់មានចេញរោគសញ្ញាណាមួយឡើយ ហើយក៏ស្រួលខ្លួនធម្មតាដែរ។ មុនមានការជូនដំណឹងពីលទ្ធផលវិជ្ជមានកូវីដរបស់នាង នាងក៏មានសុខភាពល្អធម្មតាដែរ។
សម្រាប់សមាជិកទាំង ៤របស់ BLACKPINK ក៏បានចាក់វ៉ាក់សាំងគ្រប់ចំនួនដូសហើយអស់ដែរ ហើយពួកយើង ក៏ដូចជាតារាៗបានយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្នចំពោះការថែទាំសុខភាព និងសុវត្ថិភាពកាន់តែខ្លាំងជាងមុន តាមរយៈការធ្វើតេស្តរហ័ស។
យើងសង្ឃឹមថា Lisa នឹងជាសះស្បើយឆាប់រហ័ស ហើយក៏នឹងបន្តសហការដោយស្មោះអស់ពីចិត្ត ជាមួយមន្ត្រីសុខាភិបាល ដើម្បីតាមដានឲ្យបានខ្ជាប់ខ្ជួន និងគោរពតាមវិធានការសម្រាប់ការធ្វើចត្តាឡីស័ក និងចាត់វិធានការជាចាំបាច់ ក្នុងគោលបំណងការពារការរីករាលដាលនៃជំងឺកូវីដ ១៩»៕