- 2021-11-26 06:18:57
- ព័ត៌មាន
បុរសម្នាក់នេះហើយ ជាអ្នកច្នៃម៉ូដតំណាងជាតិកម្ពុជា MGI ដែលប្រើពេលច្នែមិនដល់កន្លះខែផង
- 2021-11-26 06:18:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់នេះហើយ ជាអ្នកច្នៃម៉ូដតំណាងជាតិកម្ពុជា MGI ដែលប្រើពេលច្នែមិនដល់កន្លះខែផង
ចន្លោះមិនឃើញ
ជឿជាក់ថាប្រិយមិត្តបានឃើញហើយពីឈុតតំណាងជាតិកម្ពុជា MGC ដែលត្រូវយកទៅប្រកួតលើឆាកអន្តរជាតិ នៅក្នុងប្រទេសថៃ ទោះយ៉ាងណាមហាជនមិនច្រើនទេដែលបានដឹងពីដំណើរការច្នៃម៉ូដឈុតដ៏ប្រណិតក្រោមស្នាដៃបុរសម្នាក់ជាអ្នកច្នៃម៉ូដនេះផ្ទាល់ ដែលប្រើពេលមិនច្រើនទេក្នុងច្នៃម៉ូដសម្រាប់ឈុតតំណាងជាតិ។
លោក លី ភក្រ្តារដ្ឋហ្វុង គឺជាអ្នកច្នៃម៉ូដមកពីខេត្តបាត់ដំបងម្នាក់ ដែលប្រិយមិត្តករាប់លាននាក់នៅក្នុង ប្រទេសកំពុងតែស្ញើចសរសើចំពោះស្នាដៃដ៏ប្រណិតរបស់លោកក្នុងឈុតតំណាងជាតិ Miss Grand International ២០២១។
ទន្ទឹមនឹងនេះនៅរសៀលថ្ងៃទី២៥ វិច្ឆិកា តាមរយៈផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ **Sabay **លោក លី ភក្រ្តារដ្ឋហ្វុង បានឱ្យដឹងឈុតតំណាងជាតិកម្ពុជា MUI ឆ្នាំនេះលោកចំណាយពេលមិនដល់កន្លះខែ នោះទេ ពោលគឺត្រឹមរយៈពេល១១ថ្ងៃប៉ុណ្ណោះក្នុងការកែច្នៃឡើងវិញ និងចំណាយពេលអស់៨ថ្ងៃអំឡុក ពេល២ខែ ក្នុងច្នៃម៉ូដឈុតនេះដំបូងសម្រាប់បេក្ខនារីតំណាងខេត្ត ព្រះសីហនុ នៃកម្មវិធី Miss Grand Cambodia។
អ្នកច្នៃម៉ូដ លី ភក្ត្រារដ្ឋហ្វុង ៖”បាទបងខ្ញុំកែច្នៃឈុតតំណាងជាតិកម្ពុជា MDI នេះបន្ទាប់ពីខាងក្រុមហ៊ុន ប្រកាសឱ្យកែឡើងវិញ ខ្ញុំចាយពេល១១ថ្ងៃក្នុងការរចនា និងកែច្នៃលេចជារូបរាងថ្មី ហើយឈុតនេះ ខ្ញុំចំណាយពេល៤ថ្ងៃក្នុងមួយខែ ទម្រាំរួចរាល់គឺ២ខែ”។
អ្នកច្នៃម៉ូដរូបនេះបន្តថា នេះគឺជាស្នាដៃគឺជាស្នាដៃដំបូងរបស់លោកដែលមានឱកាសបញ្ចេញស្នាដៃ របស់ខ្លួន ហើយក៏ជាភាពជោគជ័យធំបំផុតក្នុងជីវិតសម្រាប់អ្នកច្នៃម៉ូដមកពី បាត់ដំបង់ រូបនេះ។
ដោយឡែកបន្ទាប់ពីស្នាដៃលោកត្រូវបានជ្រើសរើសយកទៅប្រកួតលើឆាកអន្តរជាតិ លី ភក្ត្រារដ្ឋហ្វុង មានឱកាសដាក់ស្នាដៃប្រកួតម្ដងទៀតក្នុងកម្មវិធី Miss Universe ២០២១ ផងដែរ។
ឆ្លៀតក្នុងកិច្ចសម្ភាសន៍ជាមួយ Sabay លោកក៏បានសម្ដែងការអរគុណទៅកាន់មហាជនដែលគាំទ្រ ស្នាដៃ បន្ថែមពីនេះលោកក៏បានលើកទឹកចិត្តប្អូនៗជំនាញក្រោយដែលស្រលាញ់ភ្នែកនេះឱ្យខិតខំពង្រឹង ស្នាដៃដើម្បីបង្កើតឱកាសយកស្នាដៃរបស់ខ្លួនទៅប្រកួតលើឆាកអន្តរជាតិ៕