• 2021-11-26 07:27:49
  • ព័ត៌មាន

ពិធីករទូរទស្សន៍ថៃម្នាក់ចេញមុខបញ្ជាក់ច្បាស់ៗ Weir និង Bella បែកគ្នាហើយរងចាំតែសាមីខ្លួនបកស្រាយប៉ុណ្ណោះ

  • 2021-11-26 07:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខំប្រឹងសាងស្នេហ៍៩ឆ្នាំតារាសម្ដែងល្បីឈ្មោះប្រចាំប្រទេស Weir និងស្រីស្អាត Bella ប្រែជាស្នេហាឥតន័យត្រឹមមួយប៉ព្រិចភ្នែក បន្ទាប់ពីធ្លាយដំណឹងបែកបាក់។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ Thai Star Fanpage បានឱ្យដឹងថាគូស្នេហ៍ជាតារាសម្ដែងល្បីឈ្មោះមួយគូ Weir និង Bella កំពុងតែធ្វើឱ្យអ្នកគាំទ្រក្នុងស្រុក និងក្រៅស្រុកភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ ដំណឹងចែកផ្លូវរបស់ពួកគេក្រោយស្រលាញ់គ្នាបាន៩ឆ្នាំ

ទន្ទឹមនឹងនេះពិធីករប្រចាំទូរទស្សន៍ម្នាក់ក៏បានបញ្ចេញដំណឹងច្បាស់ការលើបណ្ដាញសង្គមថៃព្រោងព្រៀតជុំវិញស្នេហាបែបបាក់តារាមួយគូនេះផងដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះសាមីខ្លួនទាំងពីរនៅ មិនទាន់ចេញមុខបកស្រាយ និងមិនទាន់បញ្ចេញសកម្មប្លែកអ្វីនោះទេខណៈអ្នកគាំទ្រជ្រួលច្របល់ ចង់ដឹងពីទំនាក់ទំនងល្អកកករវាងអ្នកពីរ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់