• 2021-11-29 07:16:07
  • ព័ត៌មាន

មកដឹងអត្ថន័យនៃឈុតរាត្រីសមោសរ Evening Gown យ៉ាងប្រណិតសម្រាប់ប្រកួតវគ្គបឋម!

  • 2021-11-29 07:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Grand Cambodia ២០២១ ទើបតែដាក់បង្ហាញជាផ្លូវការជាមួយឈុតរាត្រីសមោលសរ Evening Grown យ៉ាងស្អាតប្រណិតថែមទាំងច្នៃឡើងបង្កប់អត្ថន័យដ៏ល្អផូរផង់ទៀតផង។

បវរកញ្ញាកម្ពុជា Miss Grand International ២០២១ ប៉ូគឹមហេង សុតធីតា កំពុងតែត្រៀមខ្លួនចូល ប្រកួតនៅក្នុងវគ្គបឋមសម្រាប់វិញ្ញាសារឈុតរាត្រីសមោសរ Evening Gown នៅទៅក្រុងបាំងកក។ ឈុត Evening Gown កម្ពុជាស្អាតញាក់មិនធម្មតាទេ ដែលអ្នកជំនាញច្នៃម៉ូដឡើងយ៉ាងប្រណិតបង្កប់នូវអត្ថន័យនៃសិល្បវប្បធម៌ខ្មែរស្រីង្កី

ឈុតនេះត្រូវបានច្នៃឡើងប្រកបដោយប្រណិតភាពនៃមកុដអប្សរា ហើយឈុតរាត្រីសមោសរ Evening Gown របស់កម្ពុជានេះមានមួយផ្នែកច្នៃចេញពីមកុដរបស់អប្សរាដែលឆ្លាក់នៅលើផ្ទាំងសិលនៃប្រាសាទអង្គរវត្តដ៏បវរនៃកម្ពុជា ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក បន្ថែមនូវត្បូងចែងចាំង ភ្លឺភ្លេក ជាច្រើន គ្រាប់រំលេចនូវភាពអស្ចារ្យ និងជឿជាក់មុះមុត។

សម្រាប់មួយភ្នែកទៀតច្នៃលាយបញ្ជូលគ្នារវាងសម័យកាល និងបុរាណបង្ហាញពីភាពទាន់សម័យជឿនលឿន រំលេចនូវភាពល្អប្រណិតឥតខ្ចោះនៃសិល្បវប្បធម៌ខ្មែរស្រីង្កី៕

ប្រភពរូបថត៖ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia

អត្ថបទ៖ PAV SREY PICH

មតិយោបល់