• 2021-11-29 09:35:25
  • ព័ត៌មាន

ពិតទេ ដើមចមធ្វើឱ្យស្នេហា៩ឆ្នាំរវាង Wire និង Bella បែកបាក់មកពីនារីម្នាក់នេះ?

  • 2021-11-29 09:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាយដំណឹងក្ដៅគគុករបស់នារីម្នាក់ ដែលត្រូវបានគេស្គាល់ថាជាតារាសម្ដែងថៃសង្ស័យជាដើមចមធ្វើឱ្យទំនាក់ទំនងស្អិតល្មួត៩ឆ្នាំរវាងកំពូលតារាសម្ដែងថៃ Wire និង Bella ដើរដល់ផ្លូវបំបែករាងខ្លួន។

យោងតាមគេហទំព័រសារព័ត៌មានថៃមួយបានចេញផ្សាយនៅថ្ងៃទី២៩ វិច្ឆិការនេះបានឱ្យដឹងថាស្របពេល Wire និង Bella ធ្លាយដំណឹងបែកគ្នា ស្រាប់តែមហាជនកំពុងសង្ស័យវត្តមាននារីម្នាក់ឈ្មោះ Phra Phai ដែលត្រូវបានគេប្រទះឃើញបណ្ដើរគ្នាជាមួយ Wire កំពុងឈរជួលឡាន ជាដើមចមធ្វើ ឱ្យស្នេហា៩ឆ្នាំរបស់ Wire និង Bella មើលមុខគ្នាលែងត្រូវ។

ក្រោយលេចសំណឹងក្ដៅពេញសណ្ដាញសង្គមមួយនេះក៏មានប្រិយមិត្តម្នាក់ចេញមុខបកស្រាយច្បាស់ ៗថាការដែលមហាជនកំពុងសង្ស័យនេះវាពុំមែនជាការពិតនោះទេ រូបភាពដែលបានទាំងនោះគឺពួកគេ គ្រាន់តែជាមួយភាគតូចនៃសកម្មភាពកំពុងថតរឿងប៉ុណ្ណោះ។

យ៉ាងមិញរហូតមកដល់ពេលនេះសាមីខ្លួន Wire និង Bella នៅមិនទាន់ចេញមុខបកស្រាយស្ថានភាព ទំនាក់ទំនងរបស់ពួកគេនៅឡើយទេ ខណៈមហាជនកំពុងផ្ទុះការភ្ញាក់ផ្អើលចំពោះដំណឹងបែកបាក់ អ្នកទាំងពីរ។ ដោយឡែកចំពោះករណីនារីម្នាក់ដែលប្រិយសង្ស័យជាដើមចមធ្វើឱ្យបែកបាក់ស្នេហា៩ ឆ្នាំក៏នៅមិនទាន់មានការអះអាង ក៏ដូចជាស្រាយបំភ្លឺច្បាស់លាស់នៅឡើយដែរ៕

ប្រភព៖ Kapook អត្ថបទ៖ PAV SREY PICH

មតិយោបល់