- 2021-11-30 01:00:00
- ព័ត៌មាន
មិនបានកើតមករួមផ្ទៃម្ដាយតែមួយ តែតារាទាំងនេះស្រឡាញ់គ្នាដូចធ្លាប់ជាបងប្អូនពីជាតិមុន
- 2021-11-30 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបានកើតមករួមផ្ទៃម្ដាយតែមួយ តែតារាទាំងនេះស្រឡាញ់គ្នាដូចធ្លាប់ជាបងប្អូនពីជាតិមុន
ចន្លោះមិនឃើញ
មិត្តភាពពិតជារឿងសំខាន់បំផុតក្នុងជីវិតរស់នៅប្រចាំថ្ងៃនេះ មិនថាអ្នកណាៗសុទ្ធតែប្រាថ្នាចង់បានមិត្តល្អ ដើម្បីធ្វើឲ្យជីវិតពួកគេកាន់តែមានភាពស្រស់បំព្រង។ ដូចតារាប្រុស K-Pop ខាងក្រោមនេះជាដើម ផ្ដើមចេញពីអ្នកស្គាល់គ្នាធម្មតា រហូតពួកគេមាននិស្ស័យបានជួបនឹងមនុស្សម្នាក់ដែលមានចិត្តគំនិតដូចគ្នានឹងពួកគេ ហើយទំនាក់ទំនងល្អក៏បាននាំឲ្យពួកគេក្លាយជាបងប្អូនល្អ៖
១. Donghae និង Eunhyuk (Super Junior)
នេះគឺជាក្រុមតារាប្រុសស្ថិតនៅជំនាន់ទី ២ប្រចាំវិស័យ K-Pop ហើយអ្នកទាំងពីរពិតជាស្រឡាញ់គ្នាណាស់ តាំងពីមិនទាន់ចេញមុខលើសិល្បៈរួមគ្នា រហូតហែលឆ្លងរឿងរ៉ាវជាច្រើន ទម្រាំឈរជើងរឹងមាំលើវិថីនេះរួមគ្នា។
២. Kang Daniel និង Ong Seong Wu (Wanna One)
បើគិតតាំងពីនៅជាបេក្ខជនក្នុងកម្មវិធី "Produce 101 Season2” អ្នកណាក៏ដឹងថាពួកគេ ស្រឡាញ់គ្នាយ៉ាងណាដែរ ប្រៀបដូចបងប្អូន ហើយកត្តានេះពិតជាធ្វើឲ្យហ្វេនពេញចិត្តណាស់។
៣. Suho និង Sehun (EXO)
ទំនាក់ទំនងរវាង Leader និង Maknae មួយគូនេះប្រៀបដូចឆ្មាកណ្ដុរ។ ពួកគេតែងតែលេងសើចដាក់គ្នា ចូលចិត្តធ្វើបាបគ្នា ប៉ុន្តែក៏ខ្វល់បារម្ភពីគ្នាហួសនិស្ស័យដែរ។
៤. Jimin និង V (BTS)
អាយុក៏ស្របាលគ្នា ចរិតក៏មិនសូវខុសគ្នា ហើយសុទ្ធតែជាមនុស្សចូលចិត្តលេងសើចដូចគ្នាផង រឿងអ្វីដែលថា Jimin និង V មិនសមធ្វើជាបងប្អូនល្អនឹងគ្នា? អ្នកទាំង ២តែងនៅក្បែរគ្នា ពើងទ្រូងការពារគ្នា និងធ្វើជាខ្នងបង្អែកឲ្យគ្នាគ្រប់ពេល។
៥. Yeosang និង Wooyoung (ATEEZ)
អ្នកទាំងពីរសុទ្ធតែជាអ្នកដែលបានទទួលការបណ្ដុះបណ្ដាលពីផលិតកម្ម Big Hit (បច្ចុប្បន្ន HYBE)។ តារាប្រុសទាំង ២ក៏ស្រឡាញ់គ្នាខ្លាំងដែរ ហើយស្និទ្ធនឹងគ្នាប្រៀបដូចបងប្អូនម្ដាយតែមួយទៅហើយ។
៦. BamBam និង Yugyeom (GOT7)
ប្អូនពៅទាំង ២របស់ GOT7 ក៏ត្រូវបានគេសរសើរនឹងក្ដីស្រឡាញ់ដែលពួកគេផ្ដល់ឲ្យគ្នាដែរ។ ត្បិតពេលនេះពួកគេស្ថិតក្រោមក្រុមហ៊ុនផ្សេងគ្នា ដើម្បីសាងអនាគតថ្មី ប៉ុន្តែពួកគេនៅតែជាក្រុមតែមួយដដែល។
៧. Doyoung និង Jungwoo (NCT)
នេះគឺជាអតីតអ្នកហ្វឹកហាត់ក្នុងផលិតកម្ម SM តែបច្ចុប្បន្នពួកគេគឺជាតារាល្បីប្រចាំផលិតកម្ម។ មូលហេតុចម្បងដែលនាំឲ្យពួកគេក្លាយជាបងប្អូនល្អ ក៏ដោយសារមានចំណូលចិត្តដូចគ្នា តែនៅក្បែរលើកទឹកចិត្តគ្នាជានិច្ចរាល់ពេលមានបញ្ហា៕