• 2021-11-30 12:26:55
  • ព័ត៌មាន

ចប់មែនទែនហើយ! Bella Ranee បញ្ជាក់ជាផ្លូវការ ស្នេហាជិត១០ឆ្នាំជាមួយ Weir ប្ដូរមកជាបងប្អូនល្អវិញ

  • 2021-11-30 12:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីចុងសប្ដាហ៍មុន មានព័ត៌មាន​ផ្ទុះ​ឡើង​ថា ចំណងស្នេហ៍របស់ Weir Sukollawat និង Bella Ranee ត្រូវ​ដល់ទីបញ្ចប់ហើយ ប៉ុន្តែព័ត៌មាន​នេះ​មាន​អ្នកគាំទ្រ​មួយចំនួន​មិនទាន់ជឿថា​ជាការពិតទេ រង់ចាំការ​បកស្រាយ​ពីសាមីខ្លួន ហើយរហូតដល់ពេល​នេះ​គ្រប់យ៉ាង​បាន​ជាក់ច្បាស់ហើយ។

នៅ​ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកានេះ នៅពេល​ Bella ចូលរួម​កម្មវិធី​មួយ នាង​បាន​ក៏បាន​ផ្ដល់បទសម្ភាស ដោយឆ្លើយនូវសំណួរជាច្រើន ដោយក្នុងនោះក៏មាន​សំណួរពាក់ព័ន្ធ​ព័ត៌មាន​ស្នេហានាងដែរ។ ពេល​មាន​អ្នកសួរ​ថា​ តើ​ពិតទេដែលថា​ទំនាក់ទំនងស្នេហានាង​ និង Weir បែកគ្នា? ចម្លើយដែលនាងតបនោះ គឺ​វា​ជា​ការពិត។

Bella បាន​ឲ្យដឹងទៀតថា ពួកនាងទាំង ២ សិក្សាចិត្តគ្នាមកយូរហើយ ហើយក៏ដឹងថានៅមាន​រឿងខ្លះដែលពួកនាង​មាន​ការយល់ឃើញខុសគ្នា ឮហើយអ្នកគាំទ្រ​មិនតិច​ទេ កើតក្ដីអារម្មណ៍សោកស្ដាយ ព្រោះ​អ្នកទាំង ២​គឺជា​គូស្នេហ៍ដែលគេចាត់ទុកថា ជាគូស្នេហ៍គំរូ និងចាស់ទុំ​មួយគូដែល​ប្រចាំពិភពសិល្បៈ ដែល​បាន​ទាក់ទងគ្នា​ដល់ទៅជិត ១០ឆ្នាំដែរ។

ប៉ុន្តែ​ត្បិត​និស្ស័យ​ស្នេហ៍នាង​ និង Weir ត្រូវ​ដល់ទីបញ្ចប់ ក៏ពួកនាង​សម្រេច​ថា​នឹង​ធ្វើជា​បងប្អូន​ល្អ​នឹង​គ្នា​វិញ ព្រោះ​ទំនាក់ទំនង​ស្នេហានេះ គឺ​បញ្ចប់ទៅដោយសន្តិវិធី មិនមាន​កើតការ​រកាំរកូសគ្នា​ខ្លាំងនោះទេ៕

អត្ថបទ៖ យី សុធារី

មតិយោបល់