• 2021-12-02 02:39:30
  • ព័ត៌មាន

ញាក់អត់? ផ្អែកលើគុណភាពសម្ដែង Kim Soo Hyun ហ៊ានកំណត់តម្លៃខ្លួនថតរឿង១ភាគដល់ទៅ ជិតកន្លះលានដុល្លារ

  • 2021-12-02 02:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ Kim Soo Hyun បាន​ក្លាយជា​តារា​សម្ដែង​លំដាប់កំពូល​ម្នាក់ ក្នុងចំណោមតួធំៗទៀតរបស់កូរ៉េខាងត្បូង​ដែល​បានរក្សា​តំណែង​បាន​យ៉ាង​ល្អក្នុងវិស័យភាពយន្ត។ កេរ្តិ៍ឈ្មោះ​មិនធម្មតា​បែប​នេះ​ហើយ ជា​ហេតុអាច​នាំឲ្យលោក ឆក់​បាន​ឱកាស​ទាញ​យកចំណូល​យ៉ាង​ច្រើន​ពីការងារ​​ ហើយជាពិសេសសម្រាប់​ស្នាដៃរឿង​ថ្មី "One Ordinary Day” ក៏មាន​សេចក្ដី​រាយការណ៍មកថា​ Soo Hyun កំណត់តម្លៃ​ខ្លួន​យ៉ាង​ខ្ពស់ គឺដល់ទៅ ៥០០លានវ៉ុន (ខ្ទង់ ៤២៣ ០០០ដុល្លារ) ក្នុងមួយភាគ។

ជាការពិត​រឿង​ថ្មី​មួយនេះ​ របស់​លោក​ ទើប​ចាប់ផ្ដើម​ចាប់បញ្ចាំង​ទេ ប៉ុន្តែ​ទទួល​បាន​ការ​គាំទ្រ​ និង​ចាប់អារម្មណ៍ខ្លាំងបំផុត ដោយសាច់រឿង និយាយពីនិស្សិតមហាវិទ្យាល័យ​ម្នាក់ គឺ Kim Hyun Soo (សម្ដែង​ដោយ Kim Soo Hyun) ត្រូវ​ជួប​នឹង​ព្យុះភ្លៀងជីវិតក្រឡាប់ចាក់ ពេលជាប់ឈ្មោះ​ក្លាយជា​ជន​សង្ស័យក្នុងអំពើឃាតកម្ម។ ជីវិត​របស់​យុវជន​ម្នាក់​នេះ​ត្រូវ​រងនូវរឿង​រ៉ាវ​ជាច្រើន រកមើលពន្លឺលែង​ចង់ឃើញ។

ងាកមើលភាគ​ដំបូងនៃរឿង​វិញ កាន់តែ​បង្ហាញ​យ៉ាង​ច្បាស់​នូវសមត្ថភាព​ផ្នែក​សម្ដែង​របស់ Soo Hyun ដែល​កាន់តែ​មាន​ការ​អភិវឌ្ឍមិនធម្មតា មិនថាកាច យំ ឬសភាពតួអង្គយ៉ាងណា ក៏លោកអាច​ធ្វើទៅរួច ហើយអស្ចារ្យដែរ។ ដូច្នេះ​បើគិតចំពោះ​តម្លៃ​ខ្លួន​វិញ វា​ពិតជាខ្ពស់ខ្លាំង ប៉ុន្តែវា​ស័ក្តិសមនឹងការខិតខំប្រឹងប្រែងរបស់ Kim Soo Hyun បំផុតហើយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី