• 2021-12-02 07:21:11
  • ព័ត៌មាន

គិតត្រឹមរសៀលនេះកម្ពុជាស្ថិតក្នុង Top20 សម្រាប់ Best National Costume មានពិន្ទុខ្ពស់លំដាប់ទី២!

  • 2021-12-02 07:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមរសៀលថ្ងៃទី២ ធ្នូ នេះកម្ពុជាស្ថិតក្នុងតារាបវរកញ្ញាដែលមានពិន្ទុខ្ពស់លំដាប់ទី២បន្ទាប់ពីប្រទេសវៀតណាម សម្រាប់វគ្គបង្ហាញឈុតតំណាងជាតិក្នុងកម្មវិធី Miss Grand International ២០២១

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ Miss Grand International ២០២១ ដែលធ្វើឡើងលើទឹកដីប្រទេសថៃ ពេលនេះដំណើរការកម្មវិធីបានកំពុងនិងស្វែងរកឃើញបវរកញ្ញា Top ២0 សម្រាប់ Best National Costume ដែលទទួលបានការបោះឆ្នោតច្រើនជាងគេ។ អ្វីដែលពិសេសនោះគឺបវរកញ្ញាកម្ពុជា ប៉ូគឹមថេង សុតធីតា ទទួលបានការសារបោះឆ្នោតក្នុងចំណោម Top ៥ ដែលនាងមានពិន្ទុខ្ពស់លំដាប់ទី២។

យ៉ាងណាមិញការបោះឆ្នោតនៅតែបន្តរហូតដល់ម៉ោង៧យប់ ថ្ងៃទី២ធ្នូនេះ ដូច្នេះមហាជនទាំងអស់នៅតែអាចបោះឆ្នោតជូនបវរកញ្ញាកម្ពុជាឱ្យទទួលបានលទ្ធផលកាន់តែល្អថែមទៀត។

យ៉ាងណាមិញភាពជោគជ័យពីមួយកម្រិតទៅមួយក្រិត សុទ្ធតែកើតចេញពីការគាំទ្រស្រលាញ់ពីប្រជាជនកម្ពុជាទាំងមូលដែលជួយបោះឆ្នោតជូននាង ហើយក្នុងនោះក៏បូកផ្សំជាមួយនិងសមត្ថភាពល្អរបស់ សុតធីតា ផងដែរ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់