• 2021-12-02 08:27:04
  • ព័ត៌មាន

ស្នេហាទី១, ២, ៣ មិនសមប្រកបតែលើកនេះ នាយចឺម បង្ហាញតម្រុយច្បាស់ៗជិតចូលរោងការហើយ!

  • 2021-12-02 08:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហាដំបូង ឬស្នេហាបន្ទាប់មានការបែកបាក់ជារឿងធម្មតាសម្រាប់ដៃគូសម័យថ្មីដែលគេចាត់ទុកវាជាបទពិសោធ។ ជាក់ស្ដែងតារាចម្រៀងនាយ ចឺម ក៏មិនខុសអីពីគូស្នេហ៍ទាំងនោះដែរ ក្រោយមិនសមប្រកបជាច្រើនសារលើកនេះនាយ ចឺម រកឃើញស្នេហាពិតប្រាកដហើយ។

កន្លងមកថ្វីត្បិតតារាចម្រៀង ក៏ដូចជាតារាកំប្លែងល្បីឈ្មោះនាយ ចឺម បែកបាក់សង្សាររហូតដល់ទៅ៣លើក។ ហើយកន្លងមកលោកក៏ទើបតែបង្ហាញមុខសង្សារទី៤ជាសាធារណដែលត្រូវបានគេស្គាល់ថាជាតារាសម្ដែងមេម៉ាយកូនមួយ សេង សុខឃីម។ លើកនេះអាចនិយាយបានថានាយ ចឺម ស្វែងរកដៃគូជីវិតបានហើយដោយផ្អែកលើរូបភាពប៉ុន្មានសន្លឹកដែលអ្នកទាំងពីរកំពុងថតរូបមានសភាពដូចទៅនឹង Pre-wedding។

លើសពីនេះមហាជនចាប់អារម្មណ៍នាយមានចិញ្ជៀនប្រចាំចិត្តលើដៃនាងឆ្វេង ហើយតារាចម្រៀងរូបនេះទើបតែដាក់ In Relationship ជាមួយគូស្នេហ៍ ដែលទង្វើនេះលោកពុំធ្លាប់ធ្វើជាមួយសង្សារចាស់លោកទេ។

ផ្អែកទៅលើសកម្មភាពទាំងនេះហើយ ដែលធ្វើឱ្យប្រិយមិត្តជឿជាក់ថានាយ ចឺម សមប្រកបជាមួយមេ ម៉ាយកូនមួយ ហើយអ្នកគាំទ្រសង្ស័យថាពួកគេនឹងជិតចូលរោងការឆាប់។ ប៉ុន្តែយ៉ាងណានោះសាមីខ្លួន នៅមិនទាន់បញ្ជាក់នោះទេ ខណៈក្រុមការងារ Sabay កំពុងរងចាំការឆ្លើយតបធ្វើបទសម្ភាសន៍ជាមួយ នាយចឺម៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់