• 2021-12-06 09:38:51
  • ព័ត៌មាន

អស្ចារ្យណាស់! ឈុតមួយក្នុងភាពយន្ដដ៏ល្បីប្រចាំប្រទេសឥណ្ឌា ល្បីថាថតនៅលើទឹកដីអង្គរវត្ត

  • 2021-12-06 09:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជារឿងមួយដ៏ល្អសម្រាប់កម្ពុជា ដែលមានប្រទេសច្រើនចាប់អារម្មណ៍បានចូលរួមលើកស្ទួយផ្សព្វផ្សាយពីកេរ្ដិ៍៍តំណែល ពីដូនតានៃទឹកដីអង្គរវត្ត។ ជាក់ស្ដែងកាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនផលិតភាពយន្ដខ្នាតធំរបស់ ឥណ្ឌា ក៏ធ្លាប់បានមក ថតរឿងនៅអង្គរវត្តសៀមរាបផងដែរ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ មណ្ឌលវប្បធម៌ បានឱ្យដឹងថាកាលពីកន្លងទៅនេះប្រទេសឥណ្ឌា បានធ្វើការផលិតភាពយន្ដខ្នាតធំមួយមានចំណងជើងថា “ Sita Ram” ដែលនៅក្នុងរឿងនេះមានប្លង់មួយចំនួនបានមកថតផ្ទាល់នៅលើទឹកដ៏ស័ក្ដអង្គរវត្តនាខេត្តសៀមរាប និងបានកាត់បញ្ជូលជាមួយប្លង់ប្រាសាទខ្លះទៀត នៅប្រទេសឥណ្ឌាផ្ទាល់។

វីដេអូខ្លី ២នាទី និង៣៨វិនាទី ថតនៅលើទឹកដីអង្គរវត្ត បានបង្ហាញពីឈុតព្រះសង្ឈជាច្រើនអង្គ និងគូស្នេហ៍មួយគូរត់ជុំវិញប្រាសាទ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺប្លង់សំខាន់ៗជាច្រើនបានបង្ហាញពីគំនូរអប្សារាលើផ្ទាំងសិលា និងបង្ហាញពីទិដ្ឋភាពជាច្រើនកន្លែងទាំងក្នុងនិងក្រៅប្រាសាទអង្គរអំពីរចនាក្បូក្បាច់ស្អាតប្រណិតតាមជញ្ជាំងសិលាប្រាសាទ។

យ៉ាងណាមិញមួយផ្នែកនៃភាពយន្ដរបស់ប្រទេសឥណ្ឌា នេះក៏បានបង្ហាញពីភាពអស្ចារ្យសម្បត្តិវប្បធម៌ដ៏ល្អភូរផង់របស់កម្ពុជាទៅកាន់បណ្ដារប្រទេសជាច្រើនជុំវិញពិភពលោកផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទថ្មី