• 2021-12-08 06:12:58
  • ព័ត៌មាន

សេចក្ដីប្រកាស! បង្ហាញតារាកូរ៉េ ៧រូប មានតម្លៃខ្លួនខ្ពស់ហួសប្រមាណប្រចាំពិភព K-Drama ឆ្នាំ ២០២១

  • 2021-12-08 06:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចនិយាយបាន​ថា ឆ្នាំ ២០២១ គឺជា​ឆ្នាំជោគជ័យ​បំផុតសម្រាប់​វិស័យភាពយន្តកូរ៉េ ដោយសារភាគច្រើននៃរឿងដែល​បាន​ចេញផ្សាយ សុទ្ធតែទទួលបាន​ការគាំទ្រភ្លូកទឹកភ្លូកដី កក្រើកពិភពលោក។ ដូច្នេះ​ក៏គួរ​ដល់ពេល​ ទៅ​ដឹងពី​ចំណូលរបស់​តារា​សម្ដែងកំពូល​ប្រចាំវិស័យហើយ ហើយចង់ដឹងថា អ្នកណា​មាន​តម្លៃខ្លួនខ្ពស់ជាងគេ?

១. Kim Soo Hyun

លោកមានតម្លៃខ្លួន ៥០០លានវ៉ុន (ខ្ទង់ ៤២៣ ០០០ដុល្លារ) ក្នុងមួយភាគ។ ដូច្នេះបើគិតរឿង​ថ្មី​ដែលទើប​ថតចប់ ៨ភាគ មាន​ចំណងជើងថា «One Ordinary Day» តារា​ប្រុស​រូបនេះ​អាច​រក​បាន​ ៣,៤លានដុល្លារ ឯណោះ។

២. Song Joong Ki

បើ​ផ្អែក​តាម​ការ​ឲ្យដឹង​ពីបណ្ដាញផ្សព្វផ្សាយ Song Joong Ki អាច​រក​ចំណូលបាន​ ២០០លានវ៉ុន (ខ្ទង់ ១៧០ ០០០ដុល្លារ) ក្នុងមួយភាគ ដូច្នេះ​បើ​គិតជារឿងភាគ ជាឧទាហរណ៍ដូចរឿង «Vincenzo» ដែលមាន​ដល់ទៅ ២០ភាគ វិញ Joongki បាន​ទទួល​បាន​ ខ្ទង់ ៣,៤លានដុល្លារ ឯណោះ។

៣. Song Hye Kyo

Hye Kyo ក៏ជាអ្នកដែល​មានតម្លៃខ្លួនថត ២០០លានវ៉ុន (ខ្ទង់ ១៧០ ០០០ដុល្លារ) ដែរ ក្នុង​មួយភាគ។ ជារួម​បើ​សរុបចំនួន ១៦ភាគ ដូចរឿង «Now, We Are Breaking Up» ដែល​ជា​រឿង​ថ្មី​របស់នាង គឺ Hye Kyo អាច​រក​បាន​ ២,៧លានដុល្លារ

៤. Jun Ji Hyun

ទោះបី កម្រ​បង្ហាញ​មុខ​ក្នុងរឿងភាគ ប៉ុន្តែ Ji Hyun នៅ​តែ​ជាតារា​ស្រី​ដែល​ល្បី​បាន​យូរអង្វែង និង​មាន​គុណភាព គុណតម្លៃខ្ពស់​បំផុតប្រចាំវិស័យ K-Drama។ កេរ្តិ៍ឈ្មោះ បូករួមនឹង​ទេពកោសល្យរបស់ Ji Hyun បែប​នេះ​ហើយ ទើបធ្វើឲ្យនាង​អាច​រក​ចំណូល​បាន​ច្រើន​ដល់ទៅ ២០០លានវ៉ុន (ខ្ទង់​ ១៧០ ០០០ដុល្លារ) សម្រាប់ការថតមួយភាគ។ ថ្មីៗនេះ​នាង​ថត​រឿង «Jirisan» ដែល​សរុបទាំងអស់មាន ១៦ភាគ ដូច្នេះ​បើសរុបជាទឹកលុយគឺ នាង​អាចទទួល​​បាន ២,៧លានដុល្លារ

៥. Lee Jung Jae

អរគុណ​ដល់ភាពជោគជ័យមិនធម្មតា​របស់ «Squid Game» រហូត​អាច​លើកកិត្តិយសបាន​ទ្វេដង​សម្រាប់​តួ​សម្ដែង ពិសេសតួឯករបស់រឿង លោក Lee Jung Jae។ តាមព័ត៌មាន តារា​ប្រុសរូបនេះអាចរកបាន ៣០០លានវ៉ុន (ខ្ទង់ ២៥៣ ០០០ដុល្លារ) ក្នុងមួយភាគ។ ប៉ុន្តែ​ដោយសាររឿងនេះ​មាន​តែ ៩ភាគ ដូច្នេះបើសរុបទឹក​ប្រាក់​ដែល​លោកទទួួល​បាន​ទាំងស្រុង​មាន​ ២,២លានដុល្លារ

៦. Lee Young Ae

តារាជើងចាស់ ដែលជា​តួឯករឿង​ «Inspector Koo» ក៏មាន​តម្លៃខ្លួន​ខ្ពស់ ចំនួន ២០០លានវ៉ុន (ខ្ទង់ ១៧០ ០០០ដុល្លារ) ស្មើ​នឹង​ Jun Jihyun និង Song Hyekyo ដែរ ប៉ុន្តែ​គ្រាន់តែរឿង​ដែល​នាង​សម្ដែង​មាន​តែ ១២ភាគ​ប៉ុណ្ណោះ ដូច្នេះ​ទឹកលុយទទួល​បាន​ក៏តាមហ្នឹង គឺសរុប ២លានដុល្លារ

៧. Go Hyun Jung

ពេល​វិល​មកវិញ​ក្នុងរឿង «Reflection of You» នាងអាច​ទទួល​បាន​ដល់ទៅ ១,៤លានដុល្លារ ឯណោះ សម្រាប់ ១៦ភាគ ដូចនេះ​បើគិតតែក្នុងមួយភាគ Hyung Jung អាច​រក​បាន​ ១០០លានវ៉ុន (ខ្ទង់ ៨៤ ៥៧៥ដុល្លារ)

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់