• 2021-12-10 03:45:40
  • ព័ត៌មាន

គម្រោងសម្ដែងជុំគ្នានៅ MAMA 2021 របស់ Wanna One ត្រូវផ្អាកសិន ក្រោយក្រុមការងារម្នាក់កើតកូវីដ

  • 2021-12-10 03:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ​ មាន​សេចក្ដីរាយការណ៍មកថា សមាជិក​ម្នាក់​នៃក្រុមការងារកម្មវិធីរៀបចំ​ការ​ថតទុកមុន​ នៃការសម្ដែង "MAMA 2021” មាន​ជំងឺកូវីដ១៩។ ជាលទ្ធផល​ ក្រុម Wanna One នឹង​ត្រូវ​ផ្អាក​ការ​សម្ដែងទុកមុន របស់​ពួកគេ​សិន សម្រាប់ការវិលជុំគ្នាវិញនៅក្នុងកម្មវិធី​នេះ។

ខាងក្រោម​នេះ​ជា​សេចក្ដី​ប្រកាស​របស់ Mnet:

«នៅថ្ងៃទី១០ ខែធ្នូ មាន​ក្រុមការងារ​យើង​ម្នាក់បង្ហាញ​វត្តមាន​នៅ​ក្នុង​កន្លែង​សមថតសម្រាប់​កម្មវិធី MAMA ឆ្នាំ ២០២១ ហើយក៏ស្រាប់តែមានម្នាក់ធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូនវីដ។ ដោយសារព័ត៌មាននេះ តារាៗ និងក្រុមការងារ​ត្រូវ​ផ្អាក​ជា​បន្ទាន់នូវការ​សម្ដែង​សមរបស់ខ្លួន ហើយអ្នកគាំទ្រ​ទាំងអស់ដែលបាន​មក​រង់ចាំការថតនេះ ក៏ត្រូវបានសុំឲ្យត្រឡប់ទៅផ្ទះវិញដែរ។

ទាំង​ក្រុមការងារ​ និងតារាៗដែល​មាន​វត្តមាន​នៅ​ថ្ងៃហាត់សមនេះទាំងអស់ ក៏ត្រូវ​ធ្វើតេស្តទាំងអស់។ ឯទីតាំង​ដែល​ថត ក៏បានបាញ់ថ្នាំ ​សម្លាប់មេរោគរួចដែរ។

យើងនឹង​ប្រឹង​ប្រែង​ឲ្យអស់ពីសមត្ថភាព ក្នុងការ​អនុវត្តតាមវិធានការបង្ការការពារ ជំងឺកូវីដ ១៩ នៅពេល​នេះ ហើយក៏ធានាថាកម្មវិធីនេះ នឹង​ប្រព្រឹត្តិទៅដោយសុវត្ថិភាព»៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី