- 2021-12-14 07:18:43
- ព័ត៌មាន
ការប្រកួត Miss Charm ខិតជិតមកដល់ ដឹងទេថាកម្មវិធីនេះប្រកួតពីអ្វីនឹងមានលក្ខខណ្ឌបែបណា?
- 2021-12-14 07:18:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួត Miss Charm ខិតជិតមកដល់ ដឹងទេថាកម្មវិធីនេះប្រកួតពីអ្វីនឹងមានលក្ខខណ្ឌបែបណា?
ចន្លោះមិនឃើញ
កម្មវិធីប្រកួតបវរកញ្ញាលំដាប់ពិភពលោកថ្មីមួយទៀតគឺ Miss Charm នឹងមកដល់នៅដើមឆ្នាំ២០២២ ខាងមុខនេះ នឹងប្រព្រឺត្តិឡើងលើទឹកដីម្ចាស់ ហូជីមិញ ប្រទេសវៀតណាម ដែលបវរកញ្ញា ប៊ី សុធារី ជាបវរកញ្ញាតំណាងកម្ពុជាចូលរួមប្រកួតនៅឆ្នាំ២០២២នេះ។
ប្រិយមិត្តធ្លាប់តែឭកម្មវិធីប្រកួត Miss Grand , Miss Universe ផ្សេងទៀតដែលកំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន។ ស្របពេលនេះដែរកម្មវិធីប្រកួតបវរកញ្ញាថ្មីមួយ Miss Charm នឹងលេចជារូបរាងជាលើកទី១ នៅខែមីនា ឆ្នាំ២០២២ខាងមុខនេះ។
ទន្ទឹមនឹងភាពល្បីល្បាញនៃកម្មវិធី Miss Charm ដែលមានអ្នកខ្លះចំណាយរាប់ពាន់ដុល្លារដើម្បីចូលរួម ប៉ុន្តែដឹងទេថាតើកម្មវិធីនេះប្រកួតពីអ្វីខ្លះ និងមានលក្ខខណ្ឌតម្រូវបេក្ខនារីចូលប្រកួតយ៉ាងណា។
ដូច្នេះថ្ងៃនេះ Sabay សូមបង្ហើបប្រាប់ឱ្យដឹងថា Miss Charm ជាកម្មវិធីរៀបចំដោយ Miss Charm organizations រួមជាមួយ elite model organizations។ ការប្រកួត Miss Charm នេះផ្ដោតសំខាន់ទៅលើ រូបរាង ចំណេះដឹងទូទៅ និងលក្ខខណ្ឌផ្សេងទៀត ដែលកម្មវិធីប្រកួតសម្រស់កម្រិតពិភពលោកផ្សេងទៀតតែងយកមកប្រើប្រាស់។ នេះជាការបញ្ជាក់របស់កញ្ញា ប៊ី សុធារី។
តារាម៉ូដែលរូបនេះបន្តថា ចំណុចពិសេសរបស់ស្នូលកម្មវិធី ដែលនឹងលើកយកមកបង្ហាញនោះគឺការចែករំលែកវប្បធម៌ និងប្រវត្តិសាស្ត្ររបស់បេក្ខភាពផ្សេងៗគ្នាមកពីជុំវិញពិភពលោកយកមកផ្សព្វផ្សាយក្នុងកម្មវិធី ដែលកម្មវិធីផ្សេងមិនសូវផ្ដោតសំខាន់ ហើយកម្មវិធីនេះធ្វើឡើងជាលើកដំបូងដែលជ្រើសរើសប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំ។
យ៉ាងណាមិញសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័តនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមេសាឆ្នាំ២០២២៕