• 2021-12-17 03:19:00
  • ព័ត៌មាន

លោកពូសារិ អតីតតួសម្ដែងក្នុងភាពយន្ដ ក្លាហាន៩ ឆ្លងជំងឺកូវីដធ្លាក់ខ្លួនឈឺសល់ស្បែកដណ្ដប់ឆ្អឹង

  • 2021-12-17 03:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងដ៏ក្រៀមក្រំនៅព្រឹកថ្ងៃទី១៧ ធ្នូនេះបានឱ្យដឹងថាអតីតតួសម្ដែងក្នុងរឿង ក្លាយហាន៩ និងជាអ្នកបម្រើការងារផ្នែកវិស័យភាពយន្ដខ្មែរមួយរូបគឺលោកសារិ ធ្លាក់ខ្លួនឈឺស្គមរីងរីដោយសារជំងឺកូវីដ១៩

ជឿជាក់ថាប្រិយមិត្តជាច្រើនប្រាកដជាធ្លាប់បានទស្សនានូវភាពយន្ដខ្មែរ ក្លាហាន៩ ដែលល្បីខ្លាំងបំផុត កាលជំនាន់៧ឆ្នាំមុន។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកភាពយន្ដប្រភេទនេះហាក់ស្ងប់ស្ងាត់បាត់ឈឹង ស្រាប់តែធ្លាយដំណឹងនៅព្រឹកនេះតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sothea Chhin បានឱ្យដឹងថាលោកពូ សារិ ដែលជាតួអង្គដ៏សំខាន់ក្នុងរឿង ក្លាហាន៩ បានធ្លាក់ខ្លួនឈឺសល់តែស្បែកដណ្ដប់ឆ្អឺងដោយសារឆ្លងជំងឺកូវីដ១៩ ហើយបច្ចុប្បន្នរូបលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី អស់រយៈពេលជាង៣សប្ដាហ៍មកហើយ។

ក្នុងរយៈពេលព្យាបាលជាង៣សប្ដាហ៍មកនេះស្ថានភាពរបស់លោក សារិ នៅតែបន្ដជាក្ដីបារម្ភយ៉ាងខ្លាំងចំពោះក្រុមគ្រួសារ ខណៈរូបរាងកាយរបស់លោកកាន់តែទ្រុឌទ្រោមប្រែប្រួលស្គមខ្លាំងមើលសឹងលែងស្គាល់ពីកាលមានសុខភាពល្អ។

រម្លឹកផងដែរថាលោក សារិ ជាអតីតតួសម្ដែងក្នុងរឿង ក្លាហាន៩ ដែលធ្លាប់ដើរតួជាពិធីករប្រុសល្បីឈ្មោះ វី យ៉ារ៉ូ តារាសម្ដែង ឌី សូនីតា បវរកញ្ញាចក្រវាលឆ្នាំ២០២០ រ៉េត សារីតា និងសិល្បករសិល្បការិនីផ្សេងទៀត។ ក្រៅពីការសម្ដែង លោកសារិ ក៏ជាអ្នកធ្វើការរៀបចំតុបតែងឆាកថតក្នុងវិស័យភាពយន្ដខ្មែរមួយរូបផងដែរ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់