• 2021-12-17 10:00:15
  • ព័ត៌មាន

ទោះមានព្យុះព័ត៌មានបក់មកខ្លាំង ក៏ ហ៊ិន ច័ន្ទនីរ័ត្ន នៅតែជាតារាគំរូ និងជាទីសំណព្វរបស់មហាជនជានិច្ច

  • 2021-12-17 10:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ​មាន​ព័ត៌មានមួយ​បាន​ផ្ទុះឡើង​ ក្រោយមាន​នារី​ម្នាក់ដែល​អះអាងថាជាប្អូនស្រីរបស់ ពិធីការិនីដ៏ល្បី ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះថា​ម្ដាយបង្កើតនាង​ សូមឲ្យ នីរ័ត្ន ត្រឡប់ទៅជួបវិញ ក្រោយអ្នកស្រីឲ្យកូនទៅគេចិញ្ចឹមតាំងពីអាយុ ៣ឆ្នាំ។ព័ត៌មាន​នេះ​បាន​ធ្វើឲ្យមហាជនមាន​ការភ្ញាក់ផ្អើលជា​ខ្លាំង ព្រោះ​កន្លងមក​គេ​ក៏កម្រឃើញ តារា​ស្រីមុខស្រទន់រូបនេះ​បង្ហើបព័ត៌មាន​អ្វី​មួយទាក់ទង​នឹង​ជីវិតគ្រួសារដែរ។

ទោះជាយ៉ាងណា នេះគឺជា​ផ្ទៃក្នុងគ្រួសាររបស់មនុស្សម្នាក់ៗ ហើយទាំង នីរ័ត្នផ្ទាល់ បើទោះបីនាងគឺជាមនុស្សរបស់មហាជន ក៏នៅ​តែមាន​រឿង​ខ្លះគ្រប់គ្នាគោរពសិទ្ធិរស់នៅដែរ។ ក្រោយកើតមាន​ព័ត៌មាន មាន​មនុស្សមិនតិចទេសម្ដែង​ការអាណិត និង​លើកទឹកចិត្តច្រើនលើសលប់ចំពោះ ពិធីការិនីឲ្យរឹងមាំ ហើយគ្រប់គ្នាក៏នៅបន្តគាំទ្រ និង​ស្រឡាញ់កាន់តែខ្លាំងចំពោះនាង។

ងាក​មកជីវិតសិល្បៈវិញ អ្នកណាក៏ស្គាល់ដែរថា នីរ័ត្ន គឺជាតារាស្រី ដែល​កម្រមានរឿងអាស្រូវ​ ហើយតែងស្ដារកិត្តិយស តាម​រយៈសមត្ថភាព​ជា​ពិធីការិនី តារាសម្ដែង និងជារួម រក្សាតម្លៃជាសិល្បការិនីដ៏គួរឲ្យគោរព កោតសរសើរ។

ចំណេះដឹងទៀតសោត ក៏ទូលំទូលាយ ស្របពេល​ចរិតគឺជាមនុស្សរួសរាយ លេងសើច និងគោរពឲ្យតម្លៃអ្នកនៅជុំវិញខ្លួនជានិច្ច។

គុណតម្លៃការងារ និងអ្វី​ដែល​នាង​បាន​សាងកន្លងមក បាន​ធ្វើឲ្យមហាជនស្រឡាញ់ពេញ​ចិត្តភាគច្រើន ហេតុនេះគ្មានអ្វី​ត្រូវឆ្ងល់ទេ ថាតើហេតុអ្វី​ ហ៊ិន ច័ន្ទនីរ័ត្ន មានសមត្ថភាពរក្សាភាពល្បីល្បាញ​បាន​យូរគួរឲ្យកត់សម្គាល់។

យ៉ាងណាក្ដី ថ្មីៗនេះដែរ នាង​ទើបទទួល​បាន​កិត្តិយសដ៏ធំ ព្រោះ​ត្រូវបានជ្រើសជា​តួឯកស្រីសំខាន់ ជាមួយនឹង​តួឯកប្រុស ដែលសម្ដែង លោក ប៉ាន់ ខែមម៉ានូ ក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» របស់ សម្ដេចតេជោ ហ៊ុន សែន។ រឿងនេះ​នឹង​ត្រូវ​ផលិតជា​ភាពយន្តភាគ​ខ្នាតធំ បែប​ប្រវត្តិសាស្ត្រ ហើយទម្រង់នៃការ​ផលិតក៏មាន​លក្ខណៈទ្រង់ទ្រាយធំមិនធម្មតាដែរ៕

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី