• 2021-12-18 11:08:16
  • ព័ត៌មាន

Minho Key និង Yeri បង្ហោះរូបថតជាមួយ Jonghyun ចង់បញ្ជាក់ថា ពួកគេនឹកបងម្នាក់នេះខ្លាំងយ៉ាងណា

  • 2021-12-18 11:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតថ្ងៃនេះ (ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១)​ គឺជាថ្ងៃដែលគ្រប់គ្នាចាំច្បាស់ ថា​ជាខួប​គម្រប់ ៤ឆ្នាំនៃមរណភាពរបស់ Kim Jonghyun តារា​ចម្រៀង​ដ៏មាន​សមត្ថភាពរបស់ SHINee និង​ប្រចាំ K-Pop

ជាការរម្លឹក​ និង​ចង់បញ្ជាក់ការនឹក​រលឹកដល់ Jonghyun សមាជិក​រួមក្រុមគឺ Minho ក៏​បាន​បង្ហោះរូប​ជាមួយនឹង​បងប្រុស​របស់លោកម្នាក់នេះដោយសរសេរភ្ជាប់ថា៖ «នឹក​បងណាស់ បងគឺជាមនុស្សដែល​បង្ហាញ​មុខក្នុងអាល់ប៊ុមរូបថតរបស់ខ្ញុំច្រើនជាងគេ ប៉ុន្តែរូបមួយនេះគឺជារូបចុងក្រោយដែលយើងបាន​ថតជុំគ្នា។ ថ្ងៃនេះ គឺជាថ្ងៃមួយដែលប្អូននឹក​បងខ្លាំងជាងរាល់ដង។ ត្រូវតែមាន​សុខភាពល្អ និងសប្បាយចិត្តណា៎! ប្អូននឹង​ចាំលើកទឹកចិត្តគាំទ្របង និងស្រឡាញ់បងរហូត។ ថ្ងៃនេះអាកាសធាតុមិនត្រជាក់សោះ មិនមែនដោយសារបងនៅក្បែរប្អូនឯណាហី?»

ចូល​ដល់ Key វិញ​ក៏បាន​បង្ហោះវីដេអូ Effect ថតលេងជាមួយ Jonghyun ដែរ នៅថ្ងៃនេះ។ ក្នុង​វីដេអូពួកគេ​សើចសប្បាយណាស់។ ជាមួយគ្នានោះ Key ក៏បន្ថែម​ Caption ដែរថា៖ «ប្អូននឹកបង! នឹកពិតមែន!»(ចុច​ Link នេះ ដើម្បីទស្សនាវីដេអូនេះ)

ចុងក្រោយគេគឺ Yeri (Red Velvet) ដែល​ជា​មិត្តភ័ក្តិល្អ និងក៏ជាសិស្សប្អូន ដែល Jonghyun ស្រឡាញ់ដូចប្អូនបង្កើតដែរនោះ ក៏បាន​បង្ហោះរូបរម្លឹកដែរ លើ Instagram Story

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់