- 2021-12-20 08:00:00
- ព័ត៌មាន
ក្នុងចំណោមផលិតកម្មយក្សកូរ៉េទាំង ៤ តើមួយណាកើបលុយច្រើនជាងគេប្រចាំឆ្នាំ ២០២១?
- 2021-12-20 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងចំណោមផលិតកម្មយក្សកូរ៉េទាំង ៤ តើមួយណាកើបលុយច្រើនជាងគេប្រចាំឆ្នាំ ២០២១?
ចន្លោះមិនឃើញ
ក្នុងចំណោមក្រុមហ៊ុនកម្សាន្តខ្នាតយក្សទាំង ៤មាន HYBE, SM, YG និង JYP តើផលិតកម្មមួយណាដែលអាចរកចំណូលបានច្រើនជាងគេប្រចាំត្រីមាសទាំង ៣ នៃឆ្នាំ ២០២១?
បើផ្អែកលើបណ្ដាញផ្សព្វផ្សាយព័ត៌មានកូរ៉េផ្ទាល់ បានឲ្យដឹងថាក្រុមហ៊ុន HYBE ជាអ្នកឡើងសោយរាជ្យជាក្រុមហ៊ុនកម្សាន្តកំពូលមួយដែលមានចំនួនលក់ចេញច្រើន និងចំណេញក៏ខ្ពស់តាមនោះដែរ។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ Sport Today ដែលជាវិបសាយកូរ៉េដ៏ល្បី បានចេញផ្សាយនូវរបាយការណ៍ទូទាត់ចុងឆ្នាំ របស់ក្រុមហ៊ុនយក្សទាំង ៤ ក្រុមហ៊ុនដែលកំពូលៗប្រចាំប្រទេស និងជោគជ័យខ្លាំងជាងគេទោះស្ថិតក្នុងសម័យកូវីដ១៩ក៏ដោយ។
១. ក្រុមហ៊ុន HYBE
ស្ថិតក្នុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ HYBE បានរក្សាតំណែងយ៉ាងល្អ ជាក្រុមហ៊ុនដែលជោគជ័យខ្លាំង ទាក់ទងនឹងការលក់ រកប្រាក់ចំណេញបានហូរហែ បន្ទាប់ពីកំណត់ត្រាលទ្ធផលប្រតិបត្តិការប្រចាំត្រីមាសខ្ពស់មិនធ្លាប់មាន។
នៅក្នុងត្រីមាសទី៣ ការលក់របស់ក្រុមហ៊ុនបានកើនឡើង ៧៩,៤៩ភាគរយ ឬ ៣៤១ ពាន់លានវ៉ុន (ខ្ទង់ ២៨៨,០៥លានដុល្លារ) ខណៈដែលប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនបានកើនឡើងយ៉ាងខ្លាំងដល់ ៦៣៣,៣៣ភាគរយ ស្មើនឹង ៦៥,៦ ពាន់លានវ៉ុន (ខ្ទង់ ៥៥,៤១លានដុល្លារ)។
ដោយបន្ថែមលើការលក់ HYBE រកបានប្រាក់ចំណេញនៅត្រីមាសទី ១ ចំនួន ៧៩៨ ពាន់លានវ៉ុន (ខ្ទង់ ៦៧៤,០៨លានដុល្លារ) និងទី ២ រកបាន ១១៦,៤ ពាន់លានវ៉ុន (ខ្ទង់ ៩៨,៣២លានដុល្លារ)។
ការសម្តែងដ៏អស្ចារ្យរបស់ BTS, SEVENTEEN, TOMORROW X TOGETHER និង ENHYPEN ពិតជាបានជំរុញការលក់អាល់ប៊ុមរបស់ HYBE មានអត្រាកាន់តែខ្ពស់។
២. ក្រុមហ៊ុន SM
នៅឆ្នាំនេះ NCT និង aespa ព្រួតដៃគ្នារកចំណូលឲ្យ SM បានច្រើនណាស់។ នៅត្រីមាសទី ៣ ចំនួនលក់របស់ SM កើន ៣៤,២ភាគរយ ឬ ខ្ទង់ ១៣០,៤១លានដុល្លារ** ស្របពេលប្រាក់ចំណេញប្រតិបត្តិការកើនដល់ ១០៩ភាគរយ ឬ ១៤,១ពាន់លានវ៉ុន (ខ្ទង់ ១១,៩១លានដុល្លារ)។
បើគិតពីចំនួននៃការលក់រយៈពេល ៣ត្រីមាសបន្តបន្ទាប់គ្នា SM រកបាន ៣៩៥ពាន់លានវ៉ុន (ខ្ទង់ ៣៣៣,៦៣លានដុល្លារ)។
៣.ក្រុមហ៊ុន YG
ទោះបីជា BLACKPINK មិនបានចេញអាល់ប៊ុមជាក្រុមនៅឆ្នាំ ២០២១នេះក៏ដោយ ប៉ុន្តែក្រុមក៏បានរៀបចំជាការប្រគុំតន្ត្រីអនឡាញ ក៏ដូចជាចេញអាល់ប៊ុមទោល ២ដងគឺ របស់ Rosé និង Lisa។ កត្តានេះហើយ បានជួយរួមចំណែកច្រើនបំផុត ដល់ចំនួនលក់ចេញ និងរកបានប្រាក់ចំណេញជាហូរហែរបស់ YG។
ក្នុងត្រីមាសទី៣ ការលក់របស់ YG បានកើនឡើងដល់ ៣១ភាគរយ ឬ៨៦ពាន់លានវ៉ុន (៧២,៦៤លានដុល្លារ) ហើយប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនបានកើនឡើង ៣៧១ភាគរយ ឬ ១៧,៣ពាន់លានវ៉ុន (១៤,៦១លានដុល្លារ)។
សរុបមក YG រកបាន ២៦៦,៦ពាន់លានវ៉ុន (ខ្ទង់ ២២៥,២១លានដុល្លារ) រយៈពេល ៣ត្រីមាសប្រចាំឆ្នាំនេះ។
៤. ក្រុមហ៊ុន JYP
ចុងក្រោយគឺ JYP ក្រុមហ៊ុនដែលជោគជ័យគួរសមសម្រាប់ការបង្ហាញការសម្ដែងរបស់តារារបស់ខ្លួនមានដូចជា Stray Kids, TWICE, ITZY និង NiziU ជាដើម។
អរគុណដល់ការខិតខំប្រឹងប្រែងរបស់តារាៗ និងក្រុមការងារ ព្រោះការរួមដៃរបស់អ្នកទាំងអស់នេះ បានធ្វើឲ្យចំនួននៃការលក់ និងប្រាក់ចំណេញដែលទទួលបានមានកម្រិតច្រើន។ ដោយនៅក្នុងត្រីមាសទាំង ៣ ក្រុមហ៊ុនអាចរកចំណូលសរុបបាន ១៣០,១ពាន់លានវ៉ុន (ខ្ទង់ ១០៩,៩០លានដុល្លារ)៕