• 2021-12-20 06:30:00
  • ព័ត៌មាន

ក្តុកក្តួលណាស់! ករុណា ពេជ្រ អុជធូបសែនលាឪពុក មុនចាកចេញទៅមើលថែម្តាយឈឺនៅបារាំង

  • 2021-12-20 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាក្តុកក្តួលណាស់ លោក ករុណា ពេជ្រ រៀបចំធ្វើម្ហូបសែន ជូនលោកឪពុក មុនពេលដែលខ្លួនលាចាកឆ្ងាយទៅមើលថែម្តាយឈឺនៅប្រទេសបារាំង ។

នៅប៉ុន្មានម៉ោងមុននេះ តារាចម្រៀងនៅផលិតកម្មថោន លោក ករុណា ពេជ្រ បានបង្ហោះរូបភាពជាច្រើនសន្លឹក រួមទាំងសរសេរសារដោយបានបញ្ញាក់ថា លោកបានធ្វើម្ហូបសែនជូន ប៉ារបស់លោកដែលបានលាចាកលោកទៅ នេះក៏ព្រោះតែលោកចង់លាឪពុកមួយរយៈពេលខ្លីដោយទៅមើលថែម្តាយនៅប្រទេសបារាំង។
តារាចម្រៀង លោក ករុណា ពេជ្រ បានបន្ថែមទៀតថា ទោះបីអ្វីៗបានត្រឹមតែការឧបកិច្ចក៏ដោយ ក៏តារាប្រុសរូបនេះព្យាយាមធ្វើជូនឪពុកឲ្យអស់ចិត្តដែរ តាមការសែន ការធ្វើបុណ្យរហូតដល់ដង្ហើមចុងក្រោម។ លោក បានបញ្ជាក់ទៀតថា បើមានជាតិក្រោយពិត លោកសូមរស់ជាកូនរបស់ឪពុកលោកបន្តទៀត ។

រម្លឹកផងដែរថា ឪពុករបស់លោក ករុណា ពេជ្រ ឈឺរយៈពេល៣ឆ្នាំ១០ខែ ញាំអ្វីក៏មិនបាន លែងដឹងលឺអ្វីទាំងអស់ ដោយសារជំងឺមហារីក។ ចំណែកម្តាយរបស់លោកវិញ ពេលនេះកំពុងមានជំងឺត្បៀតសរសៃឈាមខួរក្បាល បើតាមគម្រោង តារាចម្រៀងប្រុស ករុណា ពេជ្រ ចេញទៅបារាំងនៅថ្ងៃទី២០ ខែធ្នូ នេះហើយ ដើម្បីសួរសុខទុក្ខម្ដាយដែលកំពុងមានជំងឺ។សម្រាប់ដំណើរទៅកាន់ប្រទេសបារាំងលើកទី៥នេះ លោកថានឹងសម្រាកនៅទីនោះរយៈពេល៣សប្ដាហ៍។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់