• 2021-12-21 09:04:24
  • ព័ត៌មាន

ច្បាស់ហើយ! ស្អែកនេះ នៅ ស៊ីនឿន សម្រេចចិត្តរៀបការនៅខ្មែរ មិនមែននៅសហរដ្ឋអាមេរិកទេ

  • 2021-12-21 09:04:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងផលិតកម្មហង្សមាសលោក នៅ ស៊ីនឿន រៀបការនៅស្រុកខ្មែរថ្ងៃស្អែកនេះហើយ មិនមែនធ្វើនៅទឹកដីសហរដ្ឋអាមេរិកឡើយ។

នៅប៉ុន្មាននាទីមុននេះលោក នៅ ស៊ីនឿន បានបង្ហោះរូបមួយសន្លឹកក្នុងឈុតកូនកំលោះក្រមុំ ថែមទាំងបានបញ្ជាក់ថា លោកត្រៀមរៀបការនៅថ្ងៃស្អែកទី ២២ខែធ្នូ ឆ្នាំ២០២១នេះហើយ ដែលកន្លែងប្រារពពិធីគឺនៅសណ្ឋាគារ សូហ្វីតែល គឺមិនមែនលើទឹកដៅសហរដ្ឋអាមេរិកឡើយ ។

រម្លឹកផងដែរថាលោក នៅ ស៊ីនឿន និងកញ្ញា ដូមីនិក បានភ្ជាប់ពាក្យជាមួយគ្នាកាលពីចុងឆ្នាំ២០១៨ ដែលកាលនោះលោកបានប្រាប់Sabay ថា លោកនិងភរិយាទំនងអាចនឹងធ្វើនៅលើទឹកដីសហរដ្ឋអាមេរិក ព្រោះភរិយារបស់លោកជាអណិកជនខ្មែរ ហើយណាមួយសាច់ញាតិខាងស្រីរស់នៅសហរដ្ឋអាមេរិកទាំងអស់ សូម្បីពិធីកាត់ចំណងដៃក្នុងស្រុកក៏ទំនងមិនមានដែរ ដូចនេះលោកអាចប្រហែលរៀបការនៅទៅនោះ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់