• 2021-12-22 08:00:00
  • ព័ត៌មាន

Ploychompoo យំហើមភ្នែកក្រោយសម្រេចចិត្តខុសចុះកុងត្រានាំឱ្យបាត់មុខ២ឆ្នាំពីសិល្បៈ

  • 2021-12-22 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ploychompoo តារាចម្រៀងកូនកាន់ថៃ អាល្លឺម៉ង យំគគ្រូកក្នុងសន្និសីទកាសែតថានឹងបន្តប្ដឹងអតីតក្រុមហ៊ុនមួយមិនគោរពកិច្ចព្រមព្រៀងធ្វើឱ្យនាងបាត់មុខ២ឆ្នាំពីសង្គមសិល្បថៃ។

Ploychompoo ដែលភាគច្រើនគេស្គាល់ថាជា Jannie Weigel បានសម្រេចចិត្តធ្វើការចុះកុងត្រា ជាមួយក្រុមមួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី ក្នុងនាមជាតារាចម្រៀងប្រចាំផលិតកម្មរយៈពេល២ឆ្នាំប៉ុន្តែអ្វីៗមិនបានដូចដែលកិច្ចសន្យាបានចុះនោះទេ ទើបជាហេតុធ្វើឱ្យតារាស្រីរូបនេះសម្រេចចិត្តដាក់ ពាក្យប្ដឹងទៅកាន់ក្រុមហ៊ុននោះ។

ពោលក្នុងរយៈពេល២ឆ្នាំនោះ Ploychompoo បានចេញបទចម្រៀងផ្ទាល់ខ្លួនត្រឹមតែ១បទប៉ុណ្ណោះ។ បន្ទាប់ពីអានកិច្ចសន្យាដោយយកចិត្តទុកដាក់ ពិភាក្សាជាមួយមេធាវី ទាំងជនជាតិថៃ និងម៉ាឡេស៊ី បានសម្រេចប្ដឹងដោយមិនបានបំពេញកិច្ចសន្យារហូតដល់ចប់កុងត្រា។

Ploychompoo បានរៀបរាប់ទាំងទឹកភ្នែកថា “ឆ្នាំនេះជាឆ្នាំអាក្រក់បំផុតសម្រាប់ខ្លួនឯង។ ខ្ញុំមិនគិតថានឹងមានរឿងក្តីនៅតុលាការទេ។ ការចរចាត្រូវបានធ្វើឡើងប៉ុន្តែមិនបានសម្រេច ពេលសម្រេចចិត្តចុះកុងត្រាជាមួយផលិតកម្មចម្រៀងនៅប្រទេសម៉ាឡេស៊ី ព្រោះភាគីម្ខាងបានផ្តល់ក្តីសង្ឃឹមថាខ្លួនជាអ្នកសិល្បៈដំបូងគេរបស់ក្នុងផលិតកម្មនោះ”៕

ប្រភព៖ nineentertain អត្ថបទ៖ PAV SREY PICH

មតិយោបល់