• 2021-12-23 03:35:23
  • ព័ត៌មាន

ម៉ាដូណា​ បង្ហើបថាលោកស្គាល់ផលិតករ និងម្ចាស់ផលិតកម្មដែលមិនខ្វល់ពីភាពតោកយ៉ាករបស់តួ

  • 2021-12-23 03:35:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធីករ ម៉ាដូណា ស្នើដល់ផលិតកម្ម ឬផលិតករដែលហៅតួថត គួរផ្ដល់តម្លៃ និងយល់ពីជីវភាពពួកគាត់ខ្លះផង ខណៈដែលស្ថានភាពកូវីដ-១៩ មិនទាន់ធូរស្រាល១០០% ហើយទីផ្សារសិល្បៈមិនទាន់សូវសម្បូរ។

ពិធីកររូបនេះ បានថ្លែងតាមរយៈសារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃទី២២ ខែធ្នូ ថា តារាខ្លះសុខចិត្ដដើរតួម្ដាយ ឬតួអ្នកបម្រើទៅតាមការតម្រូវរបស់អ្នកដឹកនាំសម្ដែង ដើម្បីបានកម្រៃ២០ ទៅ៣០ដុល្លារ ក្នុង១ថ្ងៃ។

ម៉ាដូណា៖”ខ្ញុំហ៊ាននិយាយថា វាជាការពិត! ហៅគាត់ទៅ ដឹងថាគាត់អត់ហើយ ជួនកាលគាត់ទៅខ្ចីលុយកូន ខ្ចីលុយអ្នកជិតខាង ជិះPassApp រួចថតហើយអត់ឲ្យលុយគាត់ទៀត ហើយពួកគាត់ខ្លះពឹងតែទៅលើសិល្បៈទេ”។

បញ្ហាមិនបើក ឬបើកយឺតយ៉ាវលើប្រាក់ឈ្នួលចេញថតរបស់តួនេះ មិនត្រូវបានលោកបញ្ជាក់​ថាធ្លាប់ប៉ះលើខ្លួនលោកផ្ទាល់ ឬអត់នោះទេ ហើយឈ្មោះផលិតកម្ម និងផលិតករទាំងនោះ ក៏លោកមិនបញ្ជាក់ចំៗឈ្មោះដែរ។ ប៉ុន្ដែលោកថា លោកបានដឹង និងស្គាល់ម្ចាស់ផលិតកម្ម និងផលិតករដែលបានហៅតួទៅថតហើយមានបញ្ហារឿងលុយកាក់ដូច្នេះ។

លោកអះអាង​ថា តួខ្លះ ត្រូវបង្ខំចិត្ដទៅលក់នំ ឬធ្វើអ្វីផ្សេងឲ្យតែបានប្រាក់មកដោះស្រាយ ហើយបើផលិតករ ឬផលិតកម្មខ្លះមិនបើកប្រាក់ឈ្នួលឲ្យតួទៀតនោះ គឺស្មើនឹងមិនឲ្យតម្លៃសិល្បៈ៕

ជិន សុភ័ក្ដ្រ

មតិយោបល់