• 2021-12-28 04:01:00
  • ព័ត៌មាន

មិនដឹងថានណាបោកនណាឲ្យប្រាកដ! ជា សុវណ្ណនរាហ៍ បែកផ្សែងក្នុងថ្ងៃបុណ្យណូអែល

  • 2021-12-28 04:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងរូបសង្ហា ជា សុវណ្ណនរាហ៍ ជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្នុងថ្ងៃបុណ្យណូអែល ឬChristmas day កាល​ពី​ថ្ងៃ​ទី២៥ ខែ​ធ្នូ ប៉ុន្ដែភាពភ្ញាក់ផ្អើលនោះមិនមែនកើតចេញពីការទទួលបានអំណោយ ឬកាដូពិសេសពីនណានោះទេ គឺជួបជាមួយជនឆបោកតាមទូរស័ព្ទ។

យោងតាមវីដេអូរយៈពេលជិត១៤នាទីដែលបង្ហោះដោយតារាសម្ដែងរូបនេះ បានបង្ហាញ​ថា ក្នុងពេលធ្វើដំណើរតាមរថយន្ដផ្ទាល់ខ្លួនជាមួយមិត្ដសិល្បៈម្នាក់ លោក ជា សុវណ្ណនរាហ៍ ស្រាប់តែទទួលបានការហៅចូលពីទូរស័ព្ទមួយខ្សែដែលមានលេខ០៣១ ២០៩៨៦៧៨។

ពេល នរាហ៍ ទទួលទូរស័ព្ទ ស្រាប់តែជននោះណែនាំខ្លួនថាជាតំណាង​មក​ពី​ក្រុមហ៊ុនមិត្ដហ្វូន ហើយប្រាប់ថា នរាហ៍ឈ្នះរង្វាន់ចំនួន៤០លានដុល្លារ តាមរយៈលេខទូរសព្ទដែលលោកប្រើរាល់ថ្ងៃ។ ជននោះបន្ថែមថា ក្រុមហ៊ុន បាន​សហការជាមួយមន្ដ្រីធំៗក្នុងជួររដ្ឋាភិបាល បានចាប់ឆ្នោតរកអ្នកឈ្នះរង្វាន់ធំ ហើយ​ក៏ប៉ះចំលេខទូរសព្ទរបស់ ជា សុវណ្ណនរាហ៍ តែម្ដង។

ដោយដឹងជាមុនថា នេះជាល្បិចឆបោកដដែលៗតាមទូរសព្ទរបស់ជនខិលខូច ជា សុវណ្ណនរាហ៍ ក៏និយាយឆ្លើយឆ្លងដូចជា មនុស្សមិនសូវចេះដឹង ហើយជននោះតាំងខ្លួនជាមនុស្សចេះដឹង ដោយនិយាយខ្លាំងៗលើចំណុចខ្លះដែលនរាហ៍ សួរបែបឆ្ងល់ បង្កប់​នូវការ​លេងសើច។

លុះដល់នាទីចុងក្រោយ នៃ​ការ​សន្ទនា ប្រហែលជាជននោះដឹងថា អ្នក​ដែល​ខ្លួន​កំពុង​និយាយជាមួយ​នោះ​ដឹង​ថាខ្លួនជាជនឆបោក តែចេះតែនិយាយអូសបន្លាយពេលវេលា និងប៉ាតណាប៉ាតណី ក៏ស្រាប់តែជននោះជេរយកៗតែម្ដង។ តោះ! ដើម្បីកុំខាតពេល សូមទស្សនា និងស្ដាប់ការសន្ទនានេះទាំងស្រុងទាំងគ្នា៖

ជិន សុភ័ក្ដ្រ

មតិយោបល់