• 2021-12-28 06:33:28
  • ព័ត៌មាន

អង្គុយនិយាយសុខៗ Sandara Park យំហ៊ូ ពេល​គិតថាខ្លួន «អត់ប្រយោជន៍ជាងគេ» ក្នុងក្រុម 2NE1

  • 2021-12-28 06:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពេល​បង្ហាញមុខក្នុងកម្មវិធី Video Star តារា​ស្រីមុខមិនចេះចាស់ Sandara Park បាន​សម្រេច​ទម្លាយការពិតមួយចំនួន ទាក់ទង​នឹង​ពេលវេលាលំបាកនានាក្នុងជីវិត។

ផ្ដើម​ភ្លាម Dara ស្រាប់តែអួលដើមករតែម្ដង ដោយ​នាង​បាន​សារភាព​ថា​ ពេលដែលក្រុម​ត្រូវ​រំសាយ នាង​ជួប​វិបត្តិផ្លូវចិត្តច្រើនណាស់ ព្រម​ទាំង​បារម្ភពីអនាគតខ្លួនទៀត។ ពេល​នេះ​ នាង​មិន​មាន​សមាជិក ៣នាក់ទៀតនៅជិតទេ នាង​បារម្ភថា​ មិនដឹង​អាចឈរតែឯង​បាន​ឬយ៉ាងណាទេ។

«នៅពេល​យើងបំបែកក្រុម ហើយខ្ញុំ​ត្រូវ​ឈរតែឯង ពេលនោះ​ខ្ញុំ​រងនូវ​សម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ពេល​បារម្ភខ្វល់ថា តើគួរធ្វើយ៉ាងណា? ហ្នឹងហើយ ពេលនោះហើយដែលពិបាក​បំផុតសម្រាប់ខ្ញុំ»។ - Sandara Park

តារាស្រីរូប​នេះ​នៅ​បាន​បន្តទៀត​ថា «នៅពេលយើង​នៅជុំគ្នា ខ្ញុំ​តែងគិតថា ខ្ញុំ​អត់ប្រយោជន៍ខ្លាំង​ណាស់សម្រាប់​ក្រុម ព្រោះសមាជិក​ម្នាក់ៗ គេ​សុទ្ធ​តែមាន​ទេពកោសល្យរៀងខ្លួនៗ ហើយខ្លាំងៗទៀត។ ខ្ញុំ​គិតថា បើខ្ញុំច្រៀងកន្លែងច្រើនពេកក្នុងបទ នោះវានឹងធ្វើឲ្យក្រុមយើងកាន់តែយ៉ាប់ ហើយខ្ញុំក៏មិនសប្បាយចិត្តដែរ»

Dara នៅ​បាន​ឲ្យដឹង​ទៀត​ថា​ រយៈពេល​ ២-៣ឆ្នាំក្រោយបំបែកក្រុម គំនិតអវិជ្ជមានតែង​ផុស​ចូល​ក្នុង​ខួរក្បាលនាងជានិច្ច ហើយកម្លាំង​ចិត្តធ្លាប់មាន​ក៏ធ្លាក់ចុះជាលំដាប់។ មនុស្សដែលធ្លាប់តែទាក់ទង​មកពីមុន ក៏ឈប់ទាក់ទងនាងហូរហែ ដូច្នេះ Dara ត្រូវរស់នៅក្នុងពិភពងងឹតអស់ជាង ២ឆ្នាំ

អ្វី​គ្រប់យ៉ាង​ត្រូវ​ក្លាយជា​មេរៀនជីវិត ព្រោះ​ក្រោយព្យុះភ្លៀងរំលងទៅ តារា​ស្រីរូបនេះក៏ពង្រឹងស្មារតី និងរឹងមាំឡើងវិញ ហើយជាលទ្ធផល​នាង​បាន​ស្គាល់ថា​អ្នកណា​ជា​មិត្តល្អពិតប្រាកដរបស់នាង។ មកទល់ពេលនេះនាង​សប្បាយ​ចិត្តណាស់៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់