• 2021-12-28 07:16:52
  • ព័ត៌មាន

ជិះឡានតម្លៃជាង១០ម៉ឺនសុខៗ ដេននី ក្វាន់ ត្រូវគេដកយកវិញ ហើយស្រែកថាចាញ់បោកគេទាំងគ្រួសារ

  • 2021-12-28 07:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីអតីតតារាសម្ដែង និងដើរម៉ូដ ដេននី ក្វាន់ អះអាងថា ម្ចាស់ឃ្លាំងលក់ឡានCMR គឺលោក ចាន់ មករា ឆបោកលុយនាងអស់ជាង១០ម៉ឺនដុល្លារ ស្រាប់តែថ្ងៃទី២៨ ខែធ្នូ នេះ នាងទម្លាយថា បុគ្គលនេះក៏ធ្លាប់ឆបោកគ្រួសារនាងស្ទើរគ្រប់គ្នាយកលុយអស់ជាច្រើនទៀត។

នៅលើគណនីFacebook ផ្ទាល់ខ្លួនដែល ដេននី ក្វាន់ បានចេញសារដ៏ភ្ញាក់ផ្អើលរយៈពេល២ថ្ងៃជាប់ៗគ្នាមកនេះ បង្ហាញថា លោក ចាន់ មករា បានឆបោកយកលុយគ្រួសារនាងអស់ជាច្រើនម៉ឺនដុល្លារ។ ក្នុងនោះនាង ក៏សរសេរចោទជាសំណួរថា យកលុយគេហើយរត់គេចបាត់ស្រមោលឈឹង គិតថាអាចគេចរួចពីផ្លូវច្បាប់មែន?

ដេននី ក្វាន់៖”សាហាវពេកហើយ! បោកលុយពុកម៉ែខ្ញុំ បោកលុយបងស្រីខ្ញុំ២នាក់ បោកលុយប្អូនប្រុសខ្ញុំ បោកលុយខ្ញុំ និយាយឲ្យចំបោកមួយពូជ”។

នៅមុននេះបន្ដិច ដេននី ក្វាន់ ក៏បានបង្ហោះសារមួយទៀតដែលមានខ្លឹមសារទាំងស្រុងថា៖”ទិញឡានតម្លៃជាង១០ម៉ឺនដុល្លារ ជិះសុខៗ គេមកដកហូតឡាន ហើយថាជារបស់គេ។ ដល់ទៅមើលឯកសារក្លែងក្លាយទាំងអស់ ទាំងដែលទិញលុយសុទ្ធមិនខ្វះមួយរៀល...សាហាវណាស់ Chann Makara ឃ្លាំងCMR”។

ទាក់ទងនឹងការចោទប្រកាន់នេះ Sabay មិនទាន់អាចរកប្រភពទាក់ទងលោក ចាន់ មករា ដែលជាម្ចាស់ឃ្លាំងលក់រថយន្ដCMR ដើម្បីបកស្រាយបាននៅឡើយទេ គិតត្រឹមម៉ោង២ រសៀលថ្ងៃទី២៨ ខែធ្នូ នេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់