• 2021-12-31 05:17:47
  • ព័ត៌មាន

ក្មេងប្រុសរូបសង្ហាម្នាក់ត្រូវបានមហាជនសង្ស័យថាជាកូនប្រុសបង្កើត មាស សុខសោភា

  • 2021-12-31 05:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីធ្លាយដំណឹងអាពាហ៍ពិពាហ៍១២ឆ្នាំរបស់កំពូលតារាស្រីជួរមុខ មាស សុខសោភា ក្រោមស្នាដៃ លោក ឆន សុវណ្ណរាជ ស្រាប់តែប៉ុន្មានម៉ោងមុននេះធ្លាយរឿងមួយផ្សេងទៀតអំពីក្មេងប្រុសរូបសង្ហា ម្នាក់ត្រូវបានមហាជនសង្ស័យថាជាចំណងដៃ មាស សុខសោភា និងស្វាមីបណ្ដូលចិត្ត។

ប្រិយមិត្តនិយមប្រើសប្រាស់បណ្ដាញសង្គមម្នាក់មានឈ្មោះថា Hania Aamir បានទម្លាយប្រាប់មហាជនពាក់ព័ន្ធនឹងតារាស្រី មាស សុខសោភា ថាក្រោយរៀបអាពាហ៍ពិពាហ៍រយៈ១២ឆ្នាំមកនេះអ្នកនាង សោភា និង ស្វាមីបន្សល់នូវចំណងដៃដ៏វិសេសវិសាលបានកូនប្រុសរូបសង្ហាម្នាក់ដែលមានមុខមាត់ស្រដៀងនឹងស្វាមីនាងខ្លាំងមែនទែន។

ជុំវិញរឿងរ៉ាវនេះបន្ទាប់ពីបែកធ្លាយរូបថតស្និតស្នាលលក្ខណៈគ្រួសារអំឡុកធ្វើដំណើរកម្សាន្ដថត រូបគៀកកើយនៅកន្លែងផ្សេងៗរបស់ មាស សុខសោភា ស្វាមី និងក្មេងប្រុសរូបនេះជាហូរហែ។

ទន្ទឹមនឹងនេះប្រិយមិត្តប្រើប្រាស់បណ្ដាញសង្គម Tik Tok ប្រាកដជាធ្លាប់បានឃើញហើយវីដេអូខ្លី សោភា ធ្លាប់នាំក្មេងប្រុសនេះធ្វើដំណើរកម្សាន្ដថតរូប ថែមទាំងហៅក្មេងប្រុសរូបនេះកូនៗពេញៗមាត់តែម្ដង ទើបជាមូលហេតុធ្វើឱ្យមហាជនកាន់ប្រាកដចិត្តច្បាស់ថាជាកូនប្រុសបង្កើត សោភា។

យ៉ាងណាមិញរឿងបែកធ្លាយអាពាហ៍ពិពាហ៍១២ឆ្នាំ និងរឿងកូនប្រុសបង្កើតរបស់តារាស្រីរូបនេះ ពុំទាន់មាន ការអះអាងពីសាមីខ្លួនអ្នកនាង មាស សុខសោភា នៅឡើយខណៈ Sabay កំពុងរងចាំធ្វើការឆ្លើយតប ពីសោភា៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់