• 2022-01-03 01:49:39
  • ព័ត៌មាន

មិនចេញពី Dispatch តែចេញពីប្រភពផ្សេង ប្រកាស Hyomin ធ្លាយដំណឹងស្នេហាជាមួយកីឡាករបាល់ទាត់

  • 2022-01-03 01:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​សេចក្ដី​ចេញផ្សាយ​ព័ត៌មានពី Sports Chosun បាន​ឲ្យដឹង​ថា​ Hyomin (T-ara) និង​កីឡាករបាល់ទាត់ Hwang Ui Jo បច្ចុប្បន្ន​កំពុង​ទាក់ទង​ស្នេហាគ្នា។ ក៏មាន​ការ​បង្ហើប​ដែរ​ថា​ អ្នកទាំងពីរ ចាប់ទាក់ទងគ្នា​តាំង​ពី​ខែវិច្ឆិកាម្ល៉េះ ហើយគ្រប់យ៉ាង​ផ្ដើម​ចេញពីការរាប់អាន​គ្នាជា​មិត្តសិន។

ដោយសារ Hwang In Jo កំពុង​នៅក្នុងប្រទេស​បារាំង ដូច្នេះស្នេហារបស់ពួកគេ​គឺជា​ស្នេហាពីចម្ងាយ (Long-Distance Relationship)។ ទោះជាឆ្ងាយគ្នាយ៉ាងណា​ ប៉ុន្តែ​ពួកគេ​ក៏នៅ​តែ​អាច​ចំណាយ​ពេល​ដើរកម្សាន្តជាមួយគ្នា ដោយ​កាលពី​ខែមុនពួកគេ​បាន​ទៅលេងប្រទេស​ស្វីសជាមួយគ្នាទៀតផង៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់