• 2022-01-03 02:17:20
  • ព័ត៌មាន

កូនក្នុងពោះធ្វើទុក្ខយ៉ាងណាក៏ ដេននីខ្វាន់ ប្រឹង Live ទាំងយប់បង្ហាញសណ្ដានពិតអតីតគូស្នេហ៍

  • 2022-01-03 02:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីចុង​ឆ្នាំ ២០២១ ដេនី ក្វាន់ បាន​បង្ហោះសារជា​ច្រើន​ទាក់ទង​ សុំឲ្យអតីតគូស្នេហ៍របស់ខ្លួន គឺ លោក ចាន់ មករា ចូលខ្លួន​មក​ដោះ​ស្រាយ​បំណុល ដែលបាន​ជំពាក់មក​លើ​គ្រួសារ​នាង ប៉ុន្តែក៏នៅ​មាន​មហាជនជា​ច្រើន​ចង់​ដឹង​កាន់​តែ​ច្បាស់ពីមូលហេតុពិតពីក្រោយរឿងនេះ។

ជាក់ស្ដែង​កាល​ពី​យប់​ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ ដេនី ក្វាន់ ដែល​ពេល​នេះ​កំពុង​ពពោះ​កូនក្នុងផ្ទៃ បាន​បើក Live ទម្លាយពី​រឿង​មួយចំនួន​ដែល​លោក​ ចាន់ មករា ធ្វើ​មកលើគ្រួសារ​នាង។ អ្វី​ដែល​នាង​មិនពេញ​ចិត្ត គឺ​បុរស​ម្នាក់នេះបាន​បោក​ប្រាស់ទឹក​ចិត្តគ្រួសារ​នាង​ទាំងមូល ពិសេស​លើ​រឿង​រថយន្ត ដោយ​បាន​ឲ្យស៊ីញ៉េទិញដូរលើក្រដាសកិច្ចសន្យាក្លែងក្លាយ ហើយចុងក្រោយបែរជា​រឹបអូសឡាននោះធ្វើព្រងើយ។

ចាន់ ​មករា

ដេនី​ នៅបាន​បន្តទៀតថា ក្រោយពេល​បែក​គ្នាភ្លាម នាង​ និង​លោក មករា​​មិន​មាន​បញ្ហា​ល្អក់កករនឹងគ្នាខ្លាំង​ទេ តែដោយសារអស់ចិត្តស្រឡាញ់ទើប​ចែកផ្លូវ ហើយនាង​ក៏បន្តរាប់អានធម្មតាដែរ ព្រម​ទាំង​អាណិតឆ្លៀតឲ្យលុយចាយទៀត។ ប៉ុន្តែ​ចុងក្រោយ មិនស្មាន​ថា​ការ​រាប់អាន និង​ការ​យោគយល់របស់នាង ផ្ដល់ឲ្យខុសមនុស្ស រហូត​ក្លាយជា​រឿង​ខកចិត្តមិនធម្មតា មិនត្រឹម​តែនាងម្នាក់ តែទាំងគ្រួសារតែម្ដង។

មកទល់ពេល​នេះ មិនទាន់​ឃើញភាគី លោក ចាន់ មករា​ មក​បំភ្លឺ ឬ​ចូលខ្លួន​ដោះស្រាយរឿង​នេះ​នៅឡើយ ហើយអ្វី​ដែល​ ដេនី និងគ្រួសារ​ចង់បាន គឺ​ការ​ទទួល​ខុសត្រូវ ក៏ដូចជាដោះស្រាយ​បញ្ហា​នេះតាម​សម្រួល ពុំដូច្នោះទេ នាង​នឹង​ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ យី សុធារី

មតិយោបល់