• 2022-01-03 03:10:05
  • ព័ត៌មាន

ស្ងាត់ពេក Fan ឆ្ងល់! ឥលូវ Dispatch ព្រមទម្លាយរូបណាត់ជួបគ្នារបស់ Hyomin និងគូស្នេហ៍ហើយ

  • 2022-01-03 03:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ប្រពៃណី​របស់ Dispatch គឺ​នៅ​រៀងរាល់ដើម​ឆ្នាំ ក្រុមការងារ​តែង​ទម្លាយ​រូបភាព​តារាណាត់ជួបគ្នាស្ងាត់ៗ ដែលពួកគេ​ប្រមាញ់បាន។ នៅ ២០២២ គ្រាន់​តែ​ចូល​ឆ្នាំភ្លាម មហាជន​ជា​ច្រើន​ចាំអ៊ុតគ្រប់គ្នា ថា​តើតារាគូណា​ទៅ​ដែល Dispatch ត្រៀមរូបទម្លាយ ជូនជា​កាដូដើមឆ្នាំ។ ជូនតាមសំណូមពរពេល​នេះ​ក្រុម​ការងារបានបង្ហាញ​ហើយ នោះគឺ​ Hyomin (T-ara) និងកីឡាករបាល់ទាត់ Hwang Ui Jo

យោងតាម​ Dispatch ពួកគេ​បាន​ទាក់ទង​ស្រឡាញ់គ្នា​ខ្ទង់ ៣​ខែហើយ តែ​ស្នេហានៅ​ជើងមេឃម្ខាងម្នាក់ ព្រោះ​ខាងប្រុស​នៅ​បារាំង ស្របពេល​ខាង​ស្រី​នៅ​កូរ៉េ។ ទោះ​ជា​យ៉ាង​ណា​ វា​មិនមែន​ជា​បញ្ហា​ឡើយ ​ព្រោះ ពួកគេក៏​បាន​ឆ្លៀតជួបគ្នា ហើយសំខាន់ពេល​ Ui Jo ស្ថិតក្នុងពេល​វិស្សមកាល ២សប្ដាហ៍ ពួកគេ​ក៏បាន​ចំណាយពេលធ្វើដំណើរកម្សាន្តរួមគ្នា។

គូស្នេហ៍​មួយគូ​នេះ​បាន​រៀន​ពីគ្នា មើល​ចិត្តគ្នា ហើយគាំទ្រ​គ្នាទៅវិញ​ទៅមក។ ដូចកាលពីខែតុលា Hwang Ui Jo រងរបួស​ជើង ស្របពេល​ Hyomin ត្រូវ​រវល់​នឹង​ការ​ចេញ​អាល់ប៊ុមទោល ប៉ុន្តែ​អ្នក​ទាំង ២​មិន​ខក​ខាន​ក្នុងការ​មើល​ថែគ្នាក្នុង​ពេល​លំបាក​នេះ​ទេ។ តាមព័ត៌មាន​បញ្ជាក់​បន្ថែម អ្នកទាំង ២​ចាប់ផ្ដើម​បង្កើតទំនាក់ទំនង​ស្នេហាផ្លូវការ​នៅ​ខែវិច្ឆិកា ឆ្នាំ ២០២១។

ចំណែក​អ្នក​តំណាង​ទាំងសងខាងរបស់ Hyomin និង Hwang Ui Jo ក៏​មិនបាន​ប្រកែកនឹង​ព័ត៌មាននេះ​ដែរ តែបាន​បញ្ជាក់ដែរ​ថា​ ពួកគេ​ទើបតែស្រឡាញ់គ្នាទេ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់