• 2022-01-04 09:56:09
  • ព័ត៌មាន

ថ្ងៃមុនផ្ទុះរឿង អ៊ឹម ជីវ៉ា ឈ្លោះគ្នាកណ្ដាលផ្លូវ ឥឡូវមានបុរសម្នាក់ថា អ៊ឹម ជីវ៉ា ធ្លាប់ឈ្លោះគេនៅពន្ធដារទៀត!

  • 2022-01-04 09:56:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធីករ អ៊ឹម ជីវ៉ា បានក្លាយជាមនុស្សរបស់មហាជនតាមរយៈសកម្មភាពមនុស្សធម៌ និងសកម្មភាពក្នុងវិស័យសិល្បៈរបស់លោកកន្លងមក។ ថ្មីៗនេះ គេឃើញលោកជួបតែរឿងឈ្លោះប្រកែក ហើយការឈ្លោះប្រកែកខ្លះត្រូវបានបញ្ចេញតាមបណ្ដាញសង្គមយ៉ាងព្រោងព្រាតទៀតផង។

រំលឹកដល់ឆ្នាំ២០២១ គេនៅចាំបានថាលោក អ៊ឹម ជីវ៉ា មានជម្លោះពាក្យសម្ដីជាមួយអ្នកសារព័ត៌មានឈ្មោះ ផែង វណ្ណៈ អ្នកលេងបណ្ដាញសង្គមTik Tok ឈ្មោះ សុខា និងអ្នកលក់ដៃម៉ឹកឈ្មោះ សុខា ហើយនៅចុងឆ្នាំ២០២១ គេក៏ឃើញលោកមានជម្លោះពាក្យសម្ដីជាមួយបុរសម្នាក់ទៀតនៅតាមផ្លូវសាធារណៈ ក្រោយពីលោកចុះសម្របសម្រួលករណីគ្រោះថ្នាក់ចរាចណ៍របស់កញ្ញា អាជី តែមិនត្រូវគ្នាក៏កើតជាជម្លោះបែកផ្សែង។

ក្រោយផ្ទុះជម្លោះនេះ ក៏លេចមុខបុរសម្នាក់តាមបណ្ដាញសង្គមដោយបុរសម្នាក់នោះចូលទៅខមិនក្នុងវីដេអូផ្សាយផ្ទាល់ ហើយត្រូវបានគេយកវីដេអូនោះមកចែករំលែកឡើងវិញថា អ៊ឹម ជីវ៉ា ទៅណាមិនសូវត្រូវគេទេសូមបងប្អូនប្រយត្នប្រយែង លោកបញ្ជាក់ថា ការលើកឡើងនេះ មិនមែនមានគំនិតចង់វាយប្រហារទេ តែមានន័យចង់រក្សាតម្លៃជូន អ៊ឹម ជីវ៉ា ក្នុងនាមជាអ្នកសិល្បៈ និងចង់ឲ្យបងប្អូនរក្សាតម្លៃអ្នកសិល្បៈទាំងអស់។

ម្ចាស់គណនីឈ្មោះ Dorn Kakada៖“កាលមុនខ្ញុំស្ដាប់ និងឃើញផ្ទាល់ផ្នែក នៅក្នុងសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ក៏គាត់(អ៊ឹម ជីវ៉ា) ឈ្លោះគ្នាជាមួយគេឯងក្នុងនឹងដែរ គ្មានធម៌ត្រជាក់នៅក្នុងខ្លួនអីបន្ដិចទេ។ ចង់ឲ្យបងប្អូនឲ្យតម្លៃអ្នកសិល្បៈ និងឯកជនភាពជាតារាខ្មែរយើងទាំងអស់គ្នា”។

ទាក់ទងនឹងការលើកឡើងនេះ លោក អ៊ឹម ជីវ៉ា បដិសេធថាលោកមិនដែលបង្ករជម្លោះ ឬដឹងរឿងអ្វីនៅក្នុងសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យនោះទេ។ ចំពោះករណីជម្លោះផ្សេងៗដែលធ្លាប់កើតមានកន្លងមក ត្រូវបានលោកបញ្ជាក់ថា វាកើតឡើងបានសុទ្ធតែមានហេតុ និងផល ដូចគេថា“មានភ្លើង ទើបមានផ្សែង”។

លោក អ៊ឹម ជីវ៉ា៖ “បងមិនចង់ឆ្លើយតបទៅនឹងខមិន និងមនុស្សដែលគិតមកលើបងក្នុងផ្លូវអាក្រក់មួយចំនួនទេ តែបងចង់បញ្ជាក់ថា មនុស្សបង បើគេមិនប៉ះបង បងមិនប៉ះគេទេ…ព្រោះបងគិតពីខ្លួនបង កេរ្ដិ៍ឈ្មោះបង ហើយអូនគិតមើលទៅវាមិនដែលនៅសុខៗ បងទៅវាយ ឬឈ្លោះប្រកែកពាក្យសម្ដីជាមួយគេ”។

ទោះជាយ៉ាងណាលោក អ៊ឹម ជីវ៉ា ទទួលស្គាល់ថាលោក គឺជាមនុស្សរបស់មហាជន មានគេស្គាល់ច្រើន ដូច្នេះលោកត្រូវប្រុងប្រយ័ត្នគ្រប់ជំហ៊ាន តែលោកមិនអាចធ្វើឲ្យត្រូវចិត្ដមនុស្សគ្រប់គ្នានោះទេ។ លោកនឹងតបតវិញ ប្រសិនបើមានការមើលងាយពីបុគ្គលមួយចំនួនដែលតែងតែទើសរូបលោកស្ទើរគ្រប់រឿងកន្លងមក៕

ជិន សុភ័ក្ដ្រ

មតិយោបល់