• 2022-01-06 02:36:28
  • ព័ត៌មាន

មិនដឹងការពិតកម្រិតណា? សូដា នីតា បង្ហើបថានាងត្រូវគេបំផ្លាញលុយអស់រាប់លានដុល្លារ

  • 2022-01-06 02:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅដើមឆ្នាំថ្មី ឆ្នាំ២០២២ តារាសម្ដែងស្រីវ័យជ្រេ សូដា នីតា កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមី ហើយថែមទាំងព្រលយពាក្យថា បើទោះបីជាប្ដី-ប្រពន្ធរបស់នាង ត្រូវគេបំផ្លាញលុយអស់រាប់លានដុល្លារ ក៏នាង និងស្វាមីមិនដែលមានគំនិតអាក្រក់ ឬគុំកួនបុគ្គលនោះឡើយ។

បើទោះបីជាមិនបានបង្ហើបពីមូលហេតុដែលឈានដល់ការបាត់បង់លុយយ៉ាងសន្ទឹកដូច្នេះ ក៏គេអាចកាត់យល់បានថា បញ្ហានោះអាចកើតចេញពីរឿងលេងតុងទីន ព្រោះកន្លងទៅតារារូបនេះ ធ្លាប់ព្រមានប្ដឹងតារាសម្ដែងស្រី សឿ សុធារ៉ា និងអ្នកពាក់ព័ន្ធនឹងការលេងតុងទីនមួយចំនួនទៀត ទាក់ទងនឹងបញ្ហាមិនបង់លុយតុងទីនដល់នាង។

សូដា នីតា៖ “ប្តីប្រពន្ធខ្ញុំទោះពួកអ្នកមកបំផ្លាញលុយពួកខ្ញុំអស់រាប់លាន$$$ ក៏ពួកខ្ញុំមិនដែលមានគំនិតអាក្រក់រឺគុំគួនអ្នកដែរ តែ អ្នកណាធ្វើអីបានហ្នឹង ចាំ១ម៉ាត់ទុកទៅគ្រប់គ្នា ឲ្យអីខ្ញុំ ខ្ញុំនឹងឲ្យហ្នឹងទៅវិញទាំងអស់”។ គិតត្រឹមម៉ោង៩ ព្រឹកថ្ងៃទី៦ ខែមករា Sabay មិនទាន់អាចទាក់ទងអ្នកនាង សូដា នីតា ដើម្បីលម្អិតព័ត៌មាននេះបាននៅឡើយទេ។

បើទោះបីជាមានវ័យជ្រេបន្ដិច ប៉ុន្ដែតារាសម្ដែងស្រីរូបនេះនៅមានប្រភពចំណូលច្រើនគួរសម ដោយគេសង្កេតឃើញថា នាងនៅតែបន្ដថតខ្សែភាពយន្ដ ស្ពតពាណិជ្ជកម្ម លក់ផលិតផលថែទាំសម្ផស្ស និងបានក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុននាំចូល និងចែកចាយគ្រឿងសម្អាងក្នុងស្រុកដ៏ធំមួយទៀតផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់