- 2022-01-10 01:30:00
- ព័ត៌មាន
ក្រោយចែកឆ្នាំងបាយរៀងខ្លួន ចង់ដឹងទេថាបច្ចុប្បន្នទំនាក់ទំនង GOT7 ទៅជាយ៉ាងណាហើយ?
- 2022-01-10 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយចែកឆ្នាំងបាយរៀងខ្លួន ចង់ដឹងទេថាបច្ចុប្បន្នទំនាក់ទំនង GOT7 ទៅជាយ៉ាងណាហើយ?
ចន្លោះមិនឃើញ
ថ្មីៗនេះ Youngjae (GOT7) បានធ្វើបទសម្ភាសមួយជាមួយនឹងទស្សនាវដ្ដី The Star ហើយពេលនោះហើយដែលលោកបានបង្ហើបពីការងារសិល្បៈ ក៏ដូចជាសមាជិក GOT7 ទាំងអស់។
ជាការពិតពេលនេះ សមាជិកទាំង ៧នៅតែជាក្រុមតែមួយ ប៉ុន្តែពួកគេបានចាប់យកការងារ នៅក្រោមផលិតកម្ម ឬក្រុមហ៊ុនផ្សេងៗគ្នា ក្រោយសម្រេចដើរចេញព្រមគ្នាពីផលិតកម្ម JYP កាលពីឆ្នាំ ២០២១។ ពួកគេសុទ្ធតែជោគជ័យរៀងៗខ្លួន នៅក្រោមជំរកថ្មី ផ្អែកលើទេពកោសល្យមិនអាចកាត់ថ្លៃបាន ប៉ុន្តែបើនិយាយពីមិត្តភាពវិញ បើទោះនៅឆ្ងាយគ្នាមែន ក៏ពួកគេនៅតែរក្សាទំនាក់ទំនងបានល្អដែរ។
ម្យ៉ាងវិញទៀត ពួកគេតែងតែឆ្លៀតពេលជួបជុំគ្នាក្នុងឱកាសពិសេសណាមួយ ដូចជាចូលរួមអបអរកម្មវិធី Fan Meeting របស់ Youngjae ឬក៏ចូលរួមបង្កើតជា Dance Challenge បទរបស់មិត្តរួមក្រុមនីមួយៗទៀត។
ដោយឡែកនៅមានអ្វីគួរឲ្យភ្ញាក់ផ្អើលទៀតនោះគឺ បើយោងតាមសម្ដី Youngjae បានឲ្យដឹងថា៖ «យើងនៅតែលេងសើចសប្បាយជាមួយគ្នាក្នុង Group Chat របស់យើង ដោយនិយាយគ្នាពីរឿងអត់ប្រយោជន៍ខ្លះ។ សំខាន់មិត្តភាពរបស់ពួកយើងគឺកាន់តែល្អជាងមុនទៀត»។
អ្វីដែលសំខាន់ នាពេលនេះ បើសិនពួកគេមានរឿងអ្វីមិនចុះសម្រុងគ្នា ពួកគេនឹងដោះស្រាយដោយភាពចាស់ទុំ ពិសេសជួយឲ្យយោបល់គ្នាក្នុងន័យគាំទ្រលើកទឹកចិត្តចង់ឲ្យគ្នាល្អ។ វាជាអ្វីដែលអាចធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តទ្វេដង ព្រោះនេះហើយជាអ្វីដែលពួកគេចង់បាន ព្រោះមិនថាមានរឿងអ្វីក៏ GOT7 នៅតែជាក្រុមតែមួយ ម្យ៉ាងពួកគេកាន់តែខ្លាំងជាងមុនទៀត៕