- 2024-12-20 07:07:13
- ព័ត៌មាន
ភាពយន្តរឿង "Superman" ចេញ Official Trailer ធ្វើឱ្យអ្នកគាំទ្ររំភើបចង់ទស្សនា ឆាប់ៗ
- 2024-12-20 07:07:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តរឿង "Superman" ចេញ Official Trailer ធ្វើឱ្យអ្នកគាំទ្ររំភើបចង់ទស្សនា ឆាប់ៗ
ចន្លោះមិនឃើញ
ភាពយន្តរឿង “Superman” បានបង្ហាញតម្រុយ ក្នុងការវិលត្រឡប់មកកាន់រោងភាពយន្តវិញហើយ។ DC Studios បានបញ្ចេញ Official Trailer សម្រាប់ខ្សែភាពយន្ត Feature Film ថ្មីរបស់ខ្លួន កាលពីពេលថ្មីៗនេះ។
រឿង “Superman” វគ្គថ្មី ផលិតដោយ DC Studios និង ដឹកនាំរឿងដោយលោក James Gunn។ ភាពយន្តដែលប្រិយមិត្តកំពុងទន្ទឹងរង់ចាំក្នុងការចាក់បញ្ចាំងក្នុងរោងភាពយន្តនេះ សម្តែងដោយ David Corenswet ជាតួអង្គ Superman / Clark Kent, Rachel Brosnahan ជាតួអង្គ Lois Lane និង Nicholas Hoult ជាតួអង្គ Lex Luthor។
នៅក្នុងការបញ្ចេញ Trailer ខ្លីនេះ DC Studios មិនបានធ្វើឱ្យបែកធ្លាយនូវសាច់រឿងរបស់ “Superman” ទេ ពោលគឺគ្រាន់តែបង្ហាញឈុតដែល Superman បានដេកដួលនៅតំបន់ធ្លាក់ទឹកកក ហើយត្រូវបានជួយសង្គ្រោះដោយ សត្វសុនក របស់គេ។
“Superman” ខ្សែភាពយន្ត Feature Film ថ្មីរបស់ DC Studios នេះ នឹងធ្វើការចាក់បញ្ចាំងជាផ្លូវការនៅ សហរដ្ឋអាមេរិក ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ និង នៅតាមរោងកុននានា នៅលើពិភពលោក ក្នុងថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥៕
Official Trailer